Breaking News
Loading...
Friday, December 27, 2013

រថ​យន្ត​តាកូម៉ា​បើក ​លឿន​បុក​ម៉ូតូ​ឌ្រីម​ បុរស​ម្នាក់​ស្លាប់​​ភ្លាមៗ នៅ​នឹង​កន្លែង​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់ជិះម៉ូតូឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-7798 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលិចអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ក៏ត្រូវរថយន្តតាកូម៉ា ១គ្រឿង ពណ៌ឈាមជ្រូក អត់ចាំស្លាកលេខ ជិះដោយបុរស ២នាក់ ធ្វើដំណើរច្រាសទិសគ្នា បុកចំពេញទំហឹង ហើយរថយន្តបង្កបានបើករត់ទាំងបែកកង់ និងធ្លាក់កាង រហូតមកដល់បុរី ឡឹម ឈាងហាក់ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ទើបសមត្ថកិច្ចចាប់ឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទី យប់ថ្ងៃទី២៦ ធ្នូ ២០១៣ ចំណុចខាងលិចអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះស្លាប់មានឈ្មោះ អ៊ឹម ចន្ធូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េ។

ក្រោយកើតហេតុ សពជនរងគ្រោះសមត្ថកិច្ចបានទាក់ទង សាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យ ចំណែកម៉ូតូ និងរថយន្តបង្ក ត្រូវបាននាំទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved