Breaking News
Loading...
Wednesday, December 18, 2013

របៀប​សម្អាត​​​​រោម​ជើង​ និង​ក្លៀក​ដោយ​​​​ការ​ប្រើ​ក្រែម​


ក្រែមមានសភាព ដូចពពុះសាប៊ូ ឬទឹកដោះគោ អាចលាបទៅធ្វើឲ្យ ជ្រុះរោមបាន ក្នុងរយៈពេល ប៉ុន្មាននាទី ប៉ុន្តែអាចជ្រុះតែ រោមណាសរសៃធំៗ តែប៉ុណ្ណោះ។ដូចគ្នានឹងការ ប្រើឡាមកោរដែរ ការប្រើក្រែម មិនអាធ្វើឲ្យដាច់ រោមដល់ឫសបានទេ។ ផ្ទុយទៅវិញគ្រាន់តែ អាចឲ្យកាត់រោម បានជ្រៅជាការកោរ ដោយឡាមកោរ។ រោមនឹងដុះមកវិញនៅក្នុង រយៈពេល៣ ទៅ៤ថ្ងៃ បន្ទាប់មក។

រូបភាពគេហទំព័រ Looking Today

របៀបនេះមាន វិធីប្រើសាមញ្ញ គឺគេគ្រាន់តែលាងទឹក ចេញក្រោយ​​​ពេលលាបក្រែម នោះបាន​​​ប៉ុន្មាននាទី ប៉ុន្តែក្រែមអាចនាំទុក្ខ ទោសដល់ស្បែក ដូចជាបង្កភាព ក្រហាយលើស្បែក ដូច្នេះគេត្រូវអនុវត្តន៍ ឲ្យបានត្រឹមត្រូវ តាមវិធីណែនាំឲ្យ ប្រើក្រែម។

ដំបូន្មានជាដំបូង អ្នកត្រូវសាកល្បង លាបបន្តិចនៅផ្ទៃស្បែក របស់អ្នក ដើម្បីត្រួតពិនិត្យ មើលប្រតិកម្មរបស់ ក្រែមនៅលើស្បែក អ្នកប្រសិនបើគ្មានលេចចេញ ជាប្រតិមកម្មអ្វីនោះទេ អ្នកត្រូវលាបក្រែមនោះ នៅលើស្បែកស្អាត (គ្មានដំបៅ គ្មានទាំងកន្ទួលតូចៗ) ដោយចៀសវាង មិនឲ្យប៉ះសាប៊ូ ប៉ះទឹកក្តៅ ឬប៉ះវត្ថុធាតុ ដែលមាន លាយជាតិស្រាក្រោយពេល ដករោមហើយភ្លាម។ បើអ្នកមានអារម្មណ៍ថា ស្បែកឡើងរមាស់ ឬឡើងក្រហម អ្នកត្រូវលាងស្បែក នឹងទឹកត្រជាក់ ឲ្យបានយូរ និងឲ្យបានច្រើនដង។


ប្រភពពី៖​ www.healthcambodia.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved