Breaking News
Loading...
Sunday, December 15, 2013

បុរសម្នាក់ប្រទះឃើញស្រ្តីចម្លែកម្នាក់ រស់នៅក្នុងផ្ទះរបស់គាត់ បន្ទាប់ពីដាក់កាមេរ៉ាសុវត្ថិភាព (មានវីដេអូ)


បុរសម្នាក់មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីដាក់តំឡើងកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្ទះ ហើយបានប្រទះឃើញ ស្រ្តីចម្លែកម្នាក់ រស់នៅក្នុងផ្ទះរបស់គាត់ អស់រយៈពេលជាច្រើនសប្តាហ៏មកហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាម្ចាស់ផ្ទះនោះ មានឈ្មោះថា Joe Cummings ដោយគាត់បានឆ្ងល់ថា ហេតុអ្វីបានជាអាហារ នៅក្នុងផ្ទះរបស់គាត់តែងតែបាត់អីចឹង ទោះបីជាគាត់ និងមិត្តស្រីគាត់ មិនបានហូបក៏ដោយ។

ជាមួយគ្នានេះដែរ លោក Joe Cummings បានបង្ហាញប្រាប់ ទៅអ្នកប្រើប្រាស់អ៊ីនធឺណែត តាមរយៈវីដេអូ Youtube នៅលើ Channel លោកផ្ទាល់ ដោយបង្ហាញថាស្រ្តីចម្លែកម្នាក់ បានមករស់នៅក្នុងផ្ទះរបស់គាត់ ហូបម្ហូបអាហារ និងភេសជ្ជៈរបស់គាត់ ថែមទាំងបត់ជើង នៅក្នុងផ្ទះគាត់ទៀតផង។ យ៉ាងណាមិញ លោក Joe Cummings ក៏បានប្តឹងប៉ូលីសផងដែរ បន្ទាប់ពីបានមើលឃើញវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាពនោះ។

យ៉ាងណាក៏ដោយ លោក Joe Cummings ជឿជាក់ថា ស្រ្តីចម្លាក់ម្នាក់នោះ បានចូលមកក្នុងផ្ទះគាត់តាមបង្អួច ដោយឡើងតាមជណ្តើរខាងក្រៅផ្ទះ (Fire Escape) និងលាក់ខ្លួននៅកន្លែងណាមួយ ដែលគាត់មិនដឹង៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved