យប់មិញ​ក្នុង​ពិធី​មង្គលការ​របស់​នាង សារ៉ាយ សក្ខណា តារាៗ​ បាន​នាំ​ក្រុម​គ្រួសារ​ចូល​រួម​ឱ្យ​ពរជ័យ​គូ​ស្វាមី​ភរិយា​ថ្មី ដូច​លើក​ទ័ព​ទៅ​សមរភូមិ។

អ្វី​ដែល​គេ​គត់​សម្គាល់​តារា​មួយ​ចំនួន​បាន​នាំ​កូន ឪពុក ម្ដាយ​បង្កើត ឪពុក​ម្ដាយ​ក្មេក ពូ​មីង​មា​មក​ចូល​រួម​ទាំង​អស់​សម្រាប់​អាពាហ៍ពិពាហ៍​របស់​ សារ៉ាយ សក្ខណា និង​ស្វាមី​ជា​អាណិកជន​អាមេរិក។

សុខ សោម៉ាវត្តី និង​ក្រុម​គ្រួសារ

តួយ៉ាង​ដូច​ជា​ពិធីការិនី​ អ្នក​នាង សុខ សោម៉ាវត្តី បាន​នាំ​កូន ប្ដី រួម​នឹង​ប៉ា​ក្មេក​មក​ចូល​រួម​មង្គលការ​នេះ។ ដោយ​ឡែក​កញ្ញា ឈួន ស្រី​ម៉ៅ ឯ​ណោះ​វិញ​​ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​ព្រឹក​ម្សិលមិញ​ បាន​នាំ​គ្រួសារ​មួយ​ពូជ​តែ​ម្ដង​មក​ឱ្យ​ពរជ័យ​ដល់ សារ៉ាយ សក្ខណា និង​ស្វាមី។ នៅ​មាន​តារា​ល្បីៗ​ជា​ច្រើន​រូប​​ទៀត​ក៏​បាន​នាំ​ក្រុម​គ្រួសារ​មក​ចូល​រួម​កម្មវិធី​មង្គលការ​នេះ​ផង​ដែរ ដូច​ជា​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ជា​ដើម។

ការ​លើក​ទាំង​គ្រួសារ​មក​ចូល​មង្គលការ​ សារ៉ាយ សក្ខណា យប់​មិញ​នេះ​បាន​ញាំង​ឱ្យ​កម្មវិធី​កាន់តែ​មាន​ភាព​អធិកអធម សប្បាយ​រីករាយ​បន្ថែម​ទៀត៕


គ្រួសារ គង់ សុជាតិ និង​លោក ព្រាប សុវត្ថិ

កញ្ញា ឈួន ស្រីម៉ៅ និង​គូដណ្ដឹង

ទូច ស្រីលក្ខណ៍ និង​ស្វាមី

បងប្អូន​ត្រកូលទឹម កញ្ញា ទឹម រដ្ឋា កញ្ញា ទឹម វត្តី និង​ ទឹម នីអូ

កញ្ញា អេនជី និង​គូ​ដណ្ដឹង​ត្រៀម​ចូល​រោងការ

បងប្អូន​ត្រកូល​ ម៉ានី កញ្ញា ម៉ានីតា និង​កញ្ញា ម៉ានីកា

អ្នកនាង សំ ប៉ូលីដា និង​ស្វាមី

អ្នក​នាង ឈួន សុវណ្ណឆៃ និង​ស្វាមី

អ្នក​នាង យក់ ឋិតរដ្ឋា និង​ស្វាមី

អ្នក​នាង គ្រត និង​កូន​ស្រី

អ្នកនាង ពៅ សុជាតា និង​គ្រួសារ