Breaking News
Loading...
Wednesday, December 11, 2013

តើអ្នកឈឺ​​​ចង្កេះ ត្រូវរួមភេទ​​​បែបណា?


១-ប្រាប់ដៃគូឲ្យដឹង៖ ដៃគូរួមភេទរបស់ អ្នកប្រហែលជា មិនអាចដឹងនូវការ ឈឺចាប់របស់អ្នក បាននោះទេប្រសិន អ្នកមិនប្រាប់រឿងនឹងទៅគេ ។ ប្រសិនការឈឺចាប់ កើតឡើងទៅលើអ្នក ក្នុងពេលរួមភេទ អ្នកក៏ត្រូវនិយាយ រឿង នោះដែរ ។ ចូរពិភាគក្សាក្នុងការរិះរកនូវក្បាច់ ណាមួយដែលធ្វើ អោយជិវិតនៅ លើគ្រែរបស់អ្នកមាន ភាពល្អប្រសើ និងមិនប៉ះពាល់ ដល់ការឈឺចង្កេះ ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

២- វាយលុកតិចៗ៖ ការរួមភេទប្រៀ​​​បដូច ជាការកំដៅសាច់ដុំ មុននឹងហាត់ប្រាណដែរ ហើយវាមាន សារៈសំខាន់ ។ ការងូតទឹកក្តៅ​​​នឹងអាច ជួយអោយ​​​សាច់ដុំ របស់អ្នកសំរាក ។ ការម៉ាស្សាអាចជួយ ធ្វើអោយខ្លួន​​​របស់ អ្នកស្រាល ។ មនុស្សជាច្រើនចូលចិត្តប្រើ របៀបហាត់ប្រាណបែប Yoga ដើម្បីបណ្តឹងសាច់ដុំ របស់ពួកគេជា លក្ខណៈថ្នមៗ ។ នៅពេលដែលអ្នករៀបចំនឹងរួមភេទ ចូរប្រើក្បាច់របស់ អ្នកយឺតៗ និងថ្នមៗ ។

៣-ស្វែងរកក្បាច់ថ្មីសាកសមនឹងស្ថានភាព៖ អ្នកប្រហែលជាត្រូវការសាកល្បង ក្បាច់ថ្មីមួយផ្សេងទៀត ដែលអ្នកមិន ធ្លាប់គិតពីមុនមក ។ អ្នកប្រហែលជាត្រូវ ការប្រើគ្រែដែល រឹងជាងមុន ឬទន់ជាងមុន នៅកំរាលផ្ទាល់ ឬលើកៅអី ។ ការរួមភេទតាមមាត់ប្រហែលជាចងាយស្រួល ជាងការរួមភេទផ្សេងៗទៀត ។

៤- ដឹងពីស្ថានភាពរបស់ខ្លួនឯង៖ នោះប្រហែលជារឿង ជាក់ស្តែងមួយ ប៉ុន្តែនៅពេលដែល តណ្ហាឡើងដល់ កំរិត ហើយ វាពិបាកក្នុងការគ្រប់គ្រង ខ្លាំងណាស់ ។ ចូរព្យាយាមធ្វើវាបន្តិចម្តងៗ ដូច្នេះអ្នកអាចបញ្ឈប់ វាបានភ្លាម ប្រសិន បើចង្កេះរបស់អ្នកឈឺ ។

៥- ស្វែងរកជំនួយពីវេជ្ជបណ្ឌិត៖ ធ្វើដូច្នេះអាចជារឿងមួយពិបាកព្រោះមនុស្សមួយចំនួនមានការ អៀនខ្មាសនឹងការ និយាយទាក់ទងនឹងបញ្ហាផ្លូវភេទនេះណាស់ ។ ប៉ុន្តែអ្នកត្រូវតែរកអោយឃើញ នូវរបៀបនៃការរួមភេទ ប្រភេទណា ដែល វាល្អចំពោះសុខភាពចង្កេះរបស់អ្នក ។ ការឈឺចង្កេះមួយចំនួនកើតឡើងនៅពេលអោនទៅមុខ ហើយពេលខ្លះ ទៀតកើតឡើងដោយសារ អ្នកធ្វើអោយឈឺតែម្តងក៏មាន ។ ចូរចងចាំថា នៅពេលដែលអ្នកបាន និយាយប្រាប់រឿង នេះអោយគ្រូពេទ្យ ស្តាប់ហើយ គាត់នឹងអាចរិះរក មធ្យោបាយសំរាប់ជួយ អ្នកបានជាមិនខាន។


ប្រភពពី៖​ www.healthcambodia.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved