Breaking News
Loading...
Wednesday, December 11, 2013

ផឹកសីុ​ស្រវឹង​ផ្ទុះ​ហិង្សា វាយ​សម្លាប់ដួល​ដេក​លើដី រួច​យក​កណ្តៀវ​អារ.ក​ថែម


ខេត្តកំពង់ស្ពឺ ៖ អំពើហិង្សាមួយបានកើតទ្បើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៩ ធ្នូ នៅក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ដែលបង្កទ្បើងដោយ បុរសស្រវឹងជោកជាំម្នាក់ យកដំបងឫស្សីវាយទៅ លើបុរសម្នាក់ទៀត ដែលជាអ្នកភូមិមាន ផ្ទះនៅក្បែរគ្នា បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចបន្តយកកណ្តៀវអារ.ក បន្ថែមទៀត ព្រោះខ្លាចពុំទាន់ស្លាប់ ។

ទាក់ទិននឹងករណីវាយសម្លាប់យ៉ាង សាហាវឃោរឃៅនេះ លោកអនុសេនីយ៍ឯក ហ៊ន សុហុន អធិការរងនគរបាលស្រុកថ្ពង ទទួលបន្ទុកការងារព្រហ្មទណ្ឌបាន រៀបរាប់ពីហេតុការណ៍ថា ក្នុងអំពើហិង្សានេះ បុរសឈ្មោះ ឃន ខេង អាយុ៤៩ឆ្នាំ បានវាយតប់នឹងដៃផង និងដំបងឫស្សីផង បណ្តាលឱ្យបុរសឈ្មោះ សែម នៅ អាយុ៣៥ឆ្នាំ ស្លាប់ ។ ក្រោយពីត្រូវបុរសឈ្មោះ ឃន ខេង វាយនឹងដៃ ធ្វើឱ្យបុរសរងគ្រោះឈ្មោះ សែម នៅ ទ្រមខ្លួនក៏ខំរត់គេចចេញ មកក្រៅរបងផ្ទះ ប៉ុន្តែជននោះ នៅតែដេញតាមដោយវាយនឹងដំបង ឫស្សីចំគល់.កខាងស្តាំ បណ្តាលឱ្យដួលស្លាប់ ក្នុងថ្លុកឈាម ។ អ្នកភូមិកុមារមាសនិយាយថា ពេលឃើញដួលស្លាប់ ទៅហើយពុំអស់ចិត្ត ជនឈ្មោះ ឃន ខេង ក៏យកកណ្តៀវច្រូតស្រូវមកអារ.ក បន្ថែមទៀត ។ អ្នកភូមិពុំហ៊ានចូលអន្តរាគមន៍ ទេក្នុងជម្លោះគ្នានេះ ព្រោះឃាតករមានមាឌធំ ហើយស្រវឹងស្រាជោកជាំ ដៃម្ខាងកាន់ដំបងឫស្សីនិងម្ខាងទៀត កាន់កណ្តៀវច្រូតស្រូវ ដែលប្រទ្បាក់ឈាមជាប់ផ្លែកណ្តៀវ ដើរស្រែកក្អេងក្អាងថា អ្នកណាចូលអ្នកនោះមករកសេចក្តីស្លាប់ ។

មួយសន្ទុះក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអមលាំង បានមកដល់ដេញព័ទ្ធចាប់ខ្លួន ប៉ុន្តែនៅតែពុំហា៊នប្រថុយប្រថានក្នុង ការចូលចាប់ខ្លួនឆៅៗនោះទេ រហូតមានការបាញ់គំរាមដោយ កាំភ្លើងខ្លីអស់៣គ្រាប់ ទើបជនល្មើសប្រគល់ខ្លួនឱ្យចាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved