Breaking News
Loading...
Tuesday, December 10, 2013

ថត​ជាប់​រូប​​ក្រពើ​ស្រស់​ៗ​​ភ័យ​ស្ទើរ​រាគ​នោម​


ជាង​ថត​លំដាប់​អន្តរជាតិ​ម្នាក់​បាន​ទៅ​កម្សាន្ត​នៅ​កោះ​Caribbean ​ របស់​ម៉ិកស៊ិកូ​​ ក៏​ប្រទះ​ឃើញ​ក្រពើ​ជា​ច្រើន​ក្បាល​ស្ញេញ​ចេញ​ធ្មេញ​យ៉ាង​ស្រួច​នៅ​ពី​មុខ​គាត់​ពេល​កំពុង​ថត​រូប​ក្នុង​ទឹក​កាល​ពី​ថ្មី​ៗ​នេះ​។
>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន រូប​ថត​មួយ​សន្លឹក​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ឥណ្ឌា​ឈ្នះ​​ជា​​អ្នក​ថត​រូប​វ័យ​ក្មេង​ដ៏​ឆ្នើម​

87wc9j5s

lxgc7jal

លោក ​Octavio Aburto ​​វ័យ​៤០​ឆ្នាំ​ជា​ជាង​​ថត​រូប​ដែល​ចូល​ចិត្ត​ថត​រូប​ភាព​ប្លែក​ៗ​ជា​ពិសេស​រូបភាព​ក្នុង​ទឹក​សមុទ្រ​។ លោក​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចាប់​អាជីព​ជា​ជាង​ថត​រូប​និង​ធ្លាប់​ថត​រូប​ភាព​ក្នុង​ទឹក​បែប​នេះ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ​ ប៉ុន្តែ​ការ​ដែល​មក​ថត​កៀក​ជាមួយ​សត្វ​ក្រពើ​បែប​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​។

8yery1j5

96y8s00e

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន ​ហែល​ទឹក​លេង​ជាមួយ​ក្រពើ​រាល់​ថ្ងៃ​រហូត​ក្លាយ​ជា​ពួក​​ម៉ាកគ្នា

 

ខណៈ​កំពុង​តែ​ថត​សកម្មភាព​សត្វ​ផ្សេង​ៗ​ និង​ផ្កា​ថ្ម​ក្នុង​ទឹក​សមុទ្រ​នោះ​ លោក​មិន​បាន​ចាប់​អារម្មណ៍​ថា​ក្រពើ​បាន​ហែល​មក​ក្បែរ​កាមេរ៉ា​របស់​លោក​ទេ​។ ពេល​នោះ​ លោក​ព្យាយាម​នៅ​ស្ងៀម​ទើប​ក្រពើ​មិន​ចាប់​អារម្មណ៍​ថា​ជា​មនុស្ស​ មួយ​សន្ទុះ​ក្រោយ​ក៏​ហែល​ចេញ​ទៅ​។ តំបន់​ដែល​លោក​  Aburto​ថត​រូប​នោះ​ គឺ​ជា​តំបន់​ដែល​សម្បូរ​ក្រពើ​អាមេរិក​ច្រើន​បំផុត​ ដែល​គិត​ទៅ​មាន​ប្រមាណ​ជា​ជាង​២៥០​ក្បាល​ឯ​ណោះ​។ នេះ​សំណាង​ហើយ​ដែល​ក្រពើ​ទាំង​នោះ​មិន​ខាំ​លោក​ ព្រោះ​ក្នុង​ទឹក​នោះ​មាន​ពន្លឺ​តិច​ហើយ​លោក​នៅ​ស្ងៀម​ផង​ កុំ​អី​នែក៎​…​

cd46hptx

k7k42d4e


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved