ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ Bayern Munich ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មិន​ព្រម​ថមថយ​ទាល់​តែ​សោះ​ ពោល​គឺ​បន្ថែម​ពាន​រង្វាន់​ធំ​មួយ​​​ទៀត​ដល់​ក្លិប​ក្រោយ​លើក​ពាន​ FIFA Club World Cup ​កាល​ពី​រំលង​អធ្រាត្រ​យប់​មិញ​ដោយ​បំបាក់​ក្រុម​​ម្ចាស់​ផ្ទះ​ម៉ារ៉ុក​​ Raja Casablanca ​​​ក្នុង​​លទ្ធផល​ ២-០នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​។

​​​ជ័យជម្នះ​របស់​ Bayern Munich ​យប់​មិញ​ធ្វើ​បាន​នៅ​តង់​ទី​ ១​ ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ​គ្រាប់​ទី ១ ​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ​ Dante ​​នៅ​នាទី​ទី ៧ ​ក្រោយ​​មិត្ត​រួម​ក្រុម​តែត​បញ្ជូន​បាល់​ពី​ការ​ទាត់​ជ្រុង​មក​ក្នុង​ប្រអប់​គ្រោះថ្នាក់​ឲ្យ​ Dante ទាត់​ទម្លុះ​សំណាញ់​​ទី​គូ​បដិបក្ខ។ ​ចំណែក​គ្រាប់​ទី​ពីរ​ធ្វើ​បាន​នៅ​នាទី​ទី ២២ ​​ដោយ​កីឡាករ​ Thiago Alcantara ​ដោយ​ការ​ពែន​បញ្ចូល​ទី​យ៉ាង​ស្អាត។ ​​ការ​ប្រកួត​​បន្ត​រហូត​ដល់​ចប់​​តង់​ទី​ ១ ​ដោយ​មិន​មាន​ការ​ប្រែប្រួល​លទ្ធផល​​ឡើយ។ ​ចូល​មក​ដល់​តង់​ទី​ ២ ​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Bayern Munich ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Raja Casablanca ​ដោយ​លទ្ធផល​ ២-០។

អាន៖ Ribery ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Bundesliga


កីឡាករ​ក្រុម​ Bayern Munich ត្រៀម​ចាំ​ទទួល​ពាន​កាល​ពី​យប់​មិញ

​​​​​​ពាន​រង្វាន់​​ដែល ​Bayern Munich ​​ឈ្នះ​នៅ​ទីក្រុង​ Marrakech ​យប់​មិញ​នេះ​គឺ​ជា​ពាន​ទី​ ៥ ហើយ​​ដែល​ម្ចាស់​ជើង​ឯក​ Champions League ​៥ សម័យ​កាល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១៣។ ​​​​ឆ្នាំ​ ២០១៣ ​ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិ​ប​ម្ចាស់​ពាន​រង្វាន់​ Budesliga ២៣ ​សម័យ​ដោយ​ក្នុង​នោះ​​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ចំនួន ៥ ​រួមមាន​ FIFA Club World Cup, Bundesliga, German Cup, Champions League​ និង​ European Super Cup។

ទស្សនា​វីដេអូ​ការ​ប្រកួត​ខាងក្រោម៖