Breaking News
Loading...
Friday, December 20, 2013

កម្ពុជា​បាន​មេដាយ​មាស​៦ ខណៈឡាវ​បានចំនួន​៩ គិតត្រឹមថ្ងៃ​ទី​20​


ក្តី​សុបិន្ត​របស់​កម្ពុ​​ជា​ក្នុង​ការដណ្តើម​មេដាយ​មាស​ឲ្យ​បាន​ពីរខ្ទង់​ក្នុង​ព្រឹត្តិ​ការណ៌​កីឡា​ដ៏ធំ​ប្រចាំតំបន់​អាស៊ី ហៅថា Sea Games លើកទី​២៧ ដែល​មាន​ប្រទេស​មីយ៉ាន់ម៉ា​ជាម្ចាស់ផ្ទះ​នោះ ហាក់ដូច​ជា​​មិនមាន​ស្រមោល​។

រហូត​មកដល់ថ្ងៃ​ទី​២០ ខែ​ធ្នូ ២០១៣នេះ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន ៣១ ក្នុង​នោះ​មាន​មេដាយ​មាស ៦ មេដាយ​ប្រាក់​៨ មេដាយ​សំរិទ្ធឹ​១៧ នៅ​ក្រោម​ប្រទេស​ឡាវ​ដែល​មាន​មេដាយ​ចំនួន ៥២ ក្នុងនោះ​មេដាយមាស​ចំនួន​៩ មេដាយ​ប្រាក់៨ មេដាយ​សំរិទ្ធឹ៣៥។

ក្នុងចំណោម​ព្រឹត្តិការណ៌​កីឡា​នៅ​ ស៊ីហ្គេម​ចំនួន ៤៦០ នៃ ៣៧​ប្រភេទ​កីឡា កម្ពុជា​អាចរក​បាន​មេដាយ​ក្នុង​ប្រភេទ​កីឡា​មួយ​ចំនួន​ប៉ុណ្ណោះដូចជា..៖

Sport Gold Silver Bronze Total
Canoeing 0 0 1 1
Chinlone 0 2 4 6
Petanque 1 4 3 8
Sepaktakraw 0 0 1 1
Taekwondo 0 0 1 1
Vovinam 1 0 2 3
Wrestling 4 2 4 10
Wushu 0 0 1 1
Total 6 8 17 31

នៅសល់តែ​រយៈពេល ២ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺថ្ងៃ​ទី​២២ធ្នូ ២០១៣ ការប្រកួត​នឹងត្រូវ​បញ្ចប់ ដូច្នេះ​តើ​កម្ពុជា​នៅអាចរក​បាន​មេដាយ​មាស​ដើម្បីសម្រេច​គោល​ដៅ​២ខ្ទង់របស់​ខ្លួន​បានដែររឺទេ?

សូមបញ្ជាក់ថា ប្រទេស​ដែល​បានមេដាយច្រើន​ជាង​គេ​នៅ​ត្រឹមថ្ងៃទី​២០នេះគឺ​ប្រទេសថៃ មានចំនួន ២២៨មេដាយ មាស ៨២ ប្រាក់៨០ និងសំរិទ្ធឹ ៦៦ តាមពីក្រោយ​ដោយ​ប្រទេស​វៀតណាម ដែល​រកបានមេដាយ​ចំនួន ១៩៤ មាស៦៤ ប្រាក់៦០ សំរិទ្ធឹ៧០។ ដោយ​ឡែក​ប្រទេស​ជាម្ចាស់​ផ្ទះវិញ​ទទួល​បាន​មេដាយចំនួន ១៦៩ មាស៦០ ប្រាក់៥២ សំរិទ្ធឹ ៥៧។

ចំនែក​ប្រទេស​ដែល​បានមេដាយ​តិច​ជាងគេគឺ ប្រទេស​ប្រ៊ុយណេ បានចំនួន ៦ មាស១ ប្រាក់១ សំរិទ្ធឹ៤ និង​ប្រទេស​ចុងក្រោយ​គឺ ទីម័រ​ខាងកើត បានចំនួន ៣ មាស១ ប្រាក់០ សំរិទ្ធឹ២៕

6377medal_tabled.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved