ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ យុវជន​ខ្មែរ​មួយ​ក្រុម​ដាក់​បញ្ចូល​ដោយ​បាន​​បក​ប្រែ​អក្សរ​ខ្មែរ រត់​នៅ​​លើ​អេក្រង់​​បណ្តាញ YouTube ហើយ​ដែលប្រិយមិត្ត​ជា​ច្រើនចាប់​អារម្មណ៍​ពី​ស្នាដៃ​មួយ​នេះ។ ការ​ដាក់​បញ្ចូល​អក្សរ​រត់​នៅ​លើ YouTube មិន​ត្រឹម​តែ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​​ចូល​ឆែក​មើល​ព័ត៌មាន​កម្សាន្ត​​ផ្សេងៗ​របស់​ប្រិយមិត្ត ជាពិសេស​នេះ​​ ក៏ជួយ​លើក​តម្កើង​អក្សរ​សាស្រ្ត​ខ្មែរ នៅ​ក្នុង​សម័យ​កាល​ដែល​​បច្ចេកវិទ្យា​​​កំពុង​​មាន​ភាព​លូតលាស់​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ​ដែរ។

អីចឹង​ សាក​មើល​ការ​បក​ប្រែ​អក្សរ​ខ្មែរ​រត់​នៅ​លើ​អេក្រង់ YouTube អស្ចារ្យ​កម្រិត​ណា​ដែរ។

ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ដាក់​ឲ្យ​បកប្រែ​ជា​ភាសាខ្មែរ​៖

១. ជ្រើស​រើស​យក​ប្រភេទ​វីដេអូ​ដែល​មាន​អក្សរ​រត់​ជា​ភាសា​អ្វី​ក៏​បាន​ដែរ


២. ចុច​ត្រង់​និមិត្ត​សញ្ញា CC (មើល​រូប)


៣.ចុច​លើ​ប៊ូតុង​ Drop Down រួច​ជ្រើស​យក Translate Captions ​


៤. ចុច​លើ​ប៊ូតុង​ Drop Down ដើម្បី​ជ្រើស​រើស​ភាសាខ្មែរ


៥. ជ្រើស​យក ភាសាខ្មែរ​ ហើយ ចុច​ប៊ូតុង OK ដើម្បី​បញ្ចប់ ។


អានអត្ថបទ៖ អស្ចារ្យ​ណាស់​! ស្នា​ដៃ​កូន​ខ្មែរ​បង្កើត​ភាសាខ្មែរ​លើ​ iOS 7 ប្រើ​មិន​បាច់​ Jailbreak

អាន​អត្ថបទ៖ ដោត flash ចេះ​តែ​ឱ្យ format មែន​ទេ មាន​អី​ពិបាក​ដោះស្រាយ!

នេះ​ជា​មោទនភាព​សម្រាប់​ប្រទេស​ខ្មែរ​យើង​ទៀត​ហើយ​ដែល​វិស័យ​បច្ចេកវិទ្យា​កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​ដ៏​កម្សត់​មួយ​មាន​មុខ​មាន​មាត់​ក្នុង​ឆាក​អន្តរជាតិ។