Breaking News
Loading...
Wednesday, November 20, 2013

 បទ​“ខ្ញុំជា​ប្រុស​ទេចាស.!​” ចេញ​ជា​វីដេអូ​ភ្លាម​ ចាប់​អារម្មណ៍​ភ្លែត​តែម្ដង​..!​ (Video Inside)

ភ្នំពេញ៖ ថ្មីៗនេះបទ ចម្រៀងមួយបទ មានចំណងជើងថា “ខ្ញុំជាប្រុសទេចាស!” កំពុងទទួលបាន ការចាប់អារម្មណ៍ ពីទស្សនិកជន ជាមួយនឹង ការសម្តែង បែបលក្ខណៈ ភេទទី ៣ ដែលគេហៅថា ខ្ទើយ នៅក្នុងប្រព័ន្ធ You Tube ទោះបីជាអ្នកទស្សនា វីដេអូ បទចម្រៀងនេះ មិនបានដឹងថា នៅក្នុងផលិតកម្មណា ឬជាការបកស្រាយ របស់តារាចម្រៀង ណាមួយក៏ដោយ។

ក្នុងពាក្យពេចន៍មួយចំនួន ដែលបានភ្ជាប់ ជាមួយនឹងវីដេអូ ចម្រៀងនេះ បានបញ្ជាក់ថា វិដេអូនេះ គឺថតជា លក្ខណៈជាក្រុម មិនមែនជា របស់លិតកម្ម ណាមួយឡើយ ហើយធ្វើការកាត់ត ក៏មិនទាន់ត្រឹមត្រូវ តាមបច្ចេកទេសដែរ ប៉ុន្តែពេលបានទស្សនា គឺហាក់បីដូចជាពួកគេ មានជំនាញសម្ដែង និងកាត់តរួច ជាស្រេចអ៊ីចឹង។ ជាមួយនឹងការសម្តែង ជាលក្ខណៈខ្ទើយ បែបនេះ ហាក់ដូចជាចង់បង្ហាញ ពីសង្គមពិតនា ពេលបច្ចុប្បន្ន ដែលសំបូរទៅដោយ ខ្ទើយ (ប្រុសស្រឡាញ់ប្រុស) រហូតដល់ថ្នាក់មាន ការប្រកួតប្រជែង បវរកញ្ញាខ្ទើយ ទៀតផង។

យ៉ាងណាមិញ បទចម្រៀងមួយនេះ មិនមែនជារបស់ ម្ចាស់ផលិតកម្ម ណាមួយនោះទេ។ វាគ្រាន់តែជា ការសម្តែង  ដែលគ្រាន់ចង់បង្ហាញពីសមត្ថភាព និង អារម្មណ៍របស់ មនុស្សប្រុសមានចរិតស្រី ដែលចូលចិត្ត មនុស្សប្រុសដូចគ្នា និងចូលចិត្តធ្វើ ចរិកង៉ិកង៉ក់គួរឲ្យ ស្រឡាញ់ ដូចមនុស្សស្រី តែប៉ុណ្ណោះ ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved