Lady Gaga ​​តារា​ចម្រៀង​ប៉ុបជនជាតិ​អ៊ីតាលី​សញ្ជាតិ​អាមេរិក​រូប​នេះ​មិន​ត្រឹម​តែ​មាន​សំឡេង​​​ពីរោះ​ជា​ទី​ពេញ​និយម​ប៉ុណ្ណោះ​ទេ​ នាង​ក៏​ជា​អ្នក​នាំ​មុខ​គេ​ផ្នែក​ម៉ូដ​សំលៀក​បំពាក់​ និង​ការ​តុបតែង​ខ្លួន​ផង​ដែរ​។

ចំពោះ​ការ​តុបតែង​ខ្លួន​ Lady Gaga យើង​អាច​និយាយ​បាន​ថា​ពិត​ជា​មិន​ធម្មតា​នោះ​ទេ​ ព្រោះ​ការ​តុបតែង​ខ្លួន​នាង​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ដល់​ការ​និពន្ធ​បទ​ចម្រៀង​នាង​ផង​ដែរ។ ការ​តុបតែង​ខ្លួន​របស់​នាង​ពេល​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ម្ដង​ៗ​ស្អាត​​ប្លែក​ហើយ​នេះ​ក៏​ជា​កត្តា​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បីល្បាញ​ពេញ​ពិភពលោក​។

អាន៖ ចង់​ដឹង​ទេ​ Lady Gaga លេង​ Style តាម​អី​ខ្លះ?
អាន៖ ពណ៌​ស្បែក​ជើង​ក៏​អាច​បញ្ជាក់​ចរិត​របស់​នាង​ដែរ?

​​Lady Gaga ក៏​ត្រូវ​បាន​ទស្សនាវដ្ដី​ល្បី​ឈ្មោះ​ចាត់​ចូល​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​ទាំង​១០០​រូប​កាល​ពី​ឆ្នាំ​២០១០​ ចំណែក​ទស្សនាវដ្ដី Forbes វិញ​ក៏​បាន​ចាត់​ចំណាត់​ឲ្យ​នាង​​ស្ថិត​ក្នុង​លេខ​៧​ក្នុង​ចំណោម​នារី​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​​ទាំង​១០០​រូប​ដែរ​។

និយាយ​ពី​រឿង​ការ​តុបតែង​ខ្លួន​ Lady Gaga ចាត់​ទុក​ថា​នាំ​មុខ​គេ​​ព្រោះ​ម៉ូដ​ដែល​នាង​ស្លៀក​ចេញ​មក​គឺ​ប្លែក​និង​ខុស​ពី​គេ ​ដូច្នេះ​សម្រាប់​នារី​ម្នាក់​នេះ​បើ​ស្លៀកពាក់​ដូច​គេ​មិន​ហៅ​ថា​ Lady Gaga ទេ។

ថ្ងៃ​នេះ​យើងខ្ញុំសូម​នាំ​យក​នូវ​ការ​តុបតែង​ខ្លួន​ប្លែក​៧​ម៉ូដ​ប្លែក​ក្នុង​រយៈពេល​៧​ថ្ងៃ​ពី​ Lady Gaga មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទស្សនា​។