៤ ចំណុចសម្រាប់នារីដើម្បីត្រៀមខ្លួនទទួលយក Oral Sex
អ្នកខ្លះនិយាយថាការធ្វើ Oral Sex ជាទង្វើដ៏អាក្រក់មួយក្នុងជីវិតផ្លូវភេទ ប៉ុន្តែការលើកឡើងបែបនេះពិតជាមិនត្រូវ ១០០ ភាគរយនោះទេ ផ្ទុយទៅវិញនារីមួយចំនួនធំ បែរជាចូលចិត្តសកម្មភាពសិចមួយនេះ លើសពីការរំពឹងទុកទៅទៀត។ ទំព័រ nob70 សូមលើកយកវិធី ៤ចំណុចសម្រាប់នារី ដើម្បីត្រៀមខ្លួនទទួលយកសកម្មភាព Oral Sex។
ទី ១៖ ប្រាកដក្នុងចិត្តថាអ្នកនឹងព្រមធ្វើសកម្មភាពនេះ
Oral Sex ជាសកម្មភាពដ៏ស្និទ្ធស្នាលបំផុតក្នុងជីវិតផ្លូវភេទ។ អ្នកត្រូវប្រាកដខ្លួនឯងថា ដៃគូដែលនឹងមកធ្វើសកម្មភាពនេះជាមួយអ្នក គឺ ជាមនុស្សដែលអ្នកស្រលាញ់ ស្និទ្ធស្នាល ហើយពេញចិត្តនឹងសកម្មភាពគ្រប់បែបយ៉ាងរបស់គេ។ ឈប់ខ្មាសអៀន ប្រសិនបើអ្នកច្បាស់ក្នុងចិត្តជាមួយដៃគូរបស់អ្នក។
ទី ២៖ រកពេលវេលាឱ្យបានសមស្រប
ប្រសិនបើអ្នកដឹងថា ពេលវេលានៃវដ្ដរដូវរបស់អ្នកជិតមកដល់ ឬក៏វដ្ដរដូវរបស់អ្នកនៅមិនទាន់អស់នៅឡើយនោះ សូមទប់អារម្មណ៍! រង់ចាំពេលវេលារួចរាល់ចាំទទួលយកសកម្មភាពដ៏រោលរាលនេះ។
ទី ៣៖ សម្អាតឱ្យស្អាតជាមុនសិន
ខ្លួនអ្នកផ្ទាល់គឺជាសត្រូវរបស់អ្នក នៅពេលដែលឈុតក្ដៅសាច់ Oral Sex ឈានចូលមកដល់។ ហេតុអីបាននិយាយដូច្នេះ? ចំណុចនេះ អ្នកត្រូវគិតពីរឿងក្លិនប្រដាប់ភេទរបស់អ្នក។ ដូច្នេះប្រសិនបើមានរឿងនេះកើតឡើង ដៃគូរបស់អ្នកនឹងមិនធ្វើវាប្រកបដោយភាពស្និទ្ធស្នាលឡើយ ស្រួលមិនស្រួលគេនឹងបញ្ឈប់សកម្មភាពនេះភ្លាម។
ទី ៤៖ ប្រាប់ដៃគូប្រសិនគេប៉ះចំចំណុច G-Spot
កុំស្ទាក់ស្ទើរនឹងប្រាប់ដៃគូរបស់អ្នកពីចំណុចសុខស្រួល(G-Spot) នៅពេលដែលគាត់បានធ្វើសកម្មភាពនោះ ដាស់ដល់ចំណុចសុខស្រួលរបស់អ្នក។ បើសិនជាមិនទាន់ប៉ះចំណុច អ្នកអាចនិយាយចំៗពេលនោះក៏បានដែរ ថាចំណុច G-Spot របស់អ្នកស្ថិតនៅកន្លែងណា៕
ដោយ nob70
ប្រភព៖ cosmopolitan
0 comments:
Post a Comment