Breaking News
Loading...
Thursday, November 21, 2013

បែកធ្លាយវីដេអូយុវតីជាសិស្សសាលា វ៉ៃគ្នាទៀតហើយ! (video inside)


កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក បានលេចចេញនូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពយុវតីទំនងជាសិស្សសាលា បានវ៉ៃគ្នាយ៉ាងអនាធិបតេយ្យ នៅមុខរបងទ្វារ វិទ្យាល័យជាស៊ីម សាមគ្គី កន្លងទៅនេះ។

វីដេអូដែលមានរយៈពេល ៣៣ វិនាទីនេះ ទំនងត្រូវបានថតចេញពីកាម៉េរ៉ាទូរស័ព្ទមិត្តភក្តិ របស់យុវតីទាំងពីរ ដែលពួកគេជាមិត្តភក្តិ មិនបានចូលទៅហាមឃាត់យុវតីទាំងពីរ មិនអោយវ៉ៃគ្នានោះទេ បែរជាមានអ្នកបន្ទោរពាក្យ “ហេតុអ្វីគ្នាមិនចងសក់?” ថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិលហាក់សង្កេតឃើញកំណើន នៃការវាយគ្នានៅតាមវិទ្យាល័យ ជាពិសេសពីសំណាក់យុវតីនោះ បានកើនឡើងជាបន្តបន្ទាប់ មិនចេះចប់ អស់ពីមួយករណី ចូលមួយករណីទៀត គួរអោយហួសចិត្តថែមទៀតផង។

ដូចនេះ ក្នុងនាមយើងជាសិស្សានុសិស្ស និងជាសសរទ្រូងរបស់ប្រទេសជាតិ គប្បីត្រូវខិតខំរៀនសូត្រ និងជៀសអោយឆ្ងាយពីការប្រើប្រាស់អំពើហិង្សា ដែលអាចធ្វើអោយអាប់ឱនកិត្តិយសខ្លួនជាស្ត្រី ព្រមទាំងកិត្តិយសក្រុមគ្រួសារផងដែរ។

ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved