អ្នកចាត់ការ​ក្រុម​តោ​ខៀវ​ Chelsea លោក Jose Mourinho ឱ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ Fernando Torres មិន​អាច​ជួយ Chelsea ​ក្នុង​ជំនួប Champions League ទល់​នឹង Schalke នៅ​យប់​នេះ និង​ជំនួប Premier League ទល់​នឹង West Brom នៅ​​​ចុង​សប្ដាហ៍​បាន​ទេ ​ដោយសារ​តែ​របួស​ជើង។

អត្ថបទ​Torres ជា​កូន​ឆ្មា​នៅ​លីក​ក្នុង​ស្រុក តែ​ជា​តោ​កំណាច​នៅ​ពាន​អឺរ៉ុប?

លោក Mourinho បញ្ជាក់​ក្នុង​សន្និសីទកាសែត​​ថា​៖ “Fernando Torres ​នឹង​អង្គុយ​មើល​ក្រៅ​ទីលាន។ យើង​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ស្គែន​នៅ​ថ្ងៃ​ពុធ តែ​ច្បាស់​ណាស់​ថា​យប់​នេះ​និង​ថ្ងៃ​សៅរ៍ ​គេ​​មិន​បាន​ចូល​លេង​ទេ”។

អត្ថបទ​Torres ខ្វេះ​មុខ​ Vertonghen ប្រឈម​ពិន័យ​៣ប្រកួត​បន្ថែម (វីដេអូ)

មួយ​រយៈ​ចុង​ក្រោយ​នេះ ​ម្ចាស់​ស្បែក​ជើង​មាស Euro 2012 និង Confederation Cup 2013 ​ហាក់​បង្ហាញ​សញ្ញា​​នៃ​ការ​វិល​ត្រលប់​មក​វិញ​ខ្លះ​ៗ​នៃ​ទម្រង់​លេង​កម្រិត​កំពូល​របស់​គេ​ ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ក្នុង​ការ​ចូល​លេង​៣​ប្រកួត​ចុង​ក្រោយ​ឱ្យ​ Chelsea ​និង​ថែម​ទាំង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​ទៀត​ផង។

អត្ថបទ​៖ Chelsea ​ជួប​កំណត់ត្រា​អាក្រក់​បំផុត​ក្រោយ​មិន​ឈ្នះ​៤ប្រកួត​ជាប់​គ្នា

ប៉ុន្តែ​ស៊យ​អី ​អតីត​សមាជិក​ក្លិប​ Atletico Madrid និង​ Liverpool ​រូប​នេះ​បាន​រង​របួស​ជើង​​ដែល​បណ្ដាល​​ឱ្យ​ដំណើរ​ឡើង​ជើង​របស់​គេ​ត្រូវ​អាក់ខាន។ យ៉ាងណាក្ដី​ នេះ​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់ Samuel Eto’o និង Demba Ba ក្នុង​ការ​ជំនួស​កៅអី Torres។

អត្ថបទ​៖ Diego Costa ពន្យល់​មូលហេតុ​ចោល​ប្រេស៊ីល​ស្រវា​អេស្ប៉ាញ

ក្រៅ​តែ​ពី​ខាន​ជួយ​​ក្រុម​តោ​ខៀវ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ក៏​ទំនង​ជា​ខកខាន​ការ​ប្រកួត​មិត្តភាព ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទល់​នឹង​ ហ្គាបុង ​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា ​ផង​ដែរ៕