គំនូរ​មួយ​ផ្ទាំង​រំលេច​ចេញ​ក្បាច់​គុន​ប្រដាល់​បុរាណ​ខ្មែរ និង​រូប​ព្រហ្ម​មុខ​បួន​នៃ​ប្រាសាទ​បាយ័ន​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រលាញ់​ចំពោះ​សិល្បៈ​គំនូរ និង​ការ​ប្រដាល់​របស់​កីឡាករ​ល្បី​ឈ្មោះ នួន សូរិយា។

ផ្ទាំង គំនូរ របស់ កីឡាករ នួន សូរិយា

ផ្ទាំង​គំនូរ​ដែល​មាន​ទំហំ​១២០×៨០​សង់ទីម៉ែត្រ​ត្រូវ​បាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​​ នួន សូរីយ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ និង​ការ​គូរ​គំនូរ​ជា​សេចក្ដី​ស្រលាញ់​របស់​លោក ដូច្នេះ​ជីវិត​របស់​លោក​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​អាជីព​ទាំង​ពីរ​នេះ​បាន​ឡើយ។

អត្ថបទ​ពាក់ព័ន្ធ៖ ចំណង​ស្នេហ៍​​ថ្មី​របស់​​នួន សូរិយា​ក្រោយ​មក​ពី​អាមេរិក

កីឡាករ​ដែល​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ទើប​បាន​គូរ​គំនូរ​មួយ​ផ្ទាំង​នេះ​រួច​រាល់​ប្រាប់​ថា ៖«ការ​ប្រដាល់ និង​ការ​គូរ​គំនូរ​ជា​ជីវិត​របស់​ខ្ញុំ អីចឹង​ខ្ញុំ​ចង់​បង្ហាញ​ពី​ស្រលាញ់​ចំពោះ​កីឡា​ផ្សា​ភ្ជាប់​នឹង​គំនូរ​ដែល​បុព្វ​បុរស​ដូន​តា​ខ្មែរ​យើង​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​តាំង​ពី​បុរាណ​កាល។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ខ្ញុំ​គូរ​គំនូរ​នេះ​ដែល​បង្ហាញ​ពី​ប្រាង្គ​ប្រាសាទ និង​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ជា​មរតក​ដូន​តា​ខ្មែរ»។

នួន​ សូរិយា​ដែល​ជា​កីឡាករ​ប្រដាល់​ពូកែ​កណ្ដាប់​ដៃ​ និង​ធ្លាប់​បាន​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​បរទេស​រាប់​ភ្លេច​បាន​កំពុង​ចាប់​អាជីព​ជា​ជាង​គំនូរ​ដែល​ផ្ដោត​សំខាន់​លើ​រូប​បដិមា និង​រូប​ផ្កា។ លោក​បាន​ក្លាយ​ជា​វិចិត្រករ​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ៕

រូបភាព​នួន សូរិយា ហ្វឹក​ហាត់​នៅ​អាមេរិក​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា​