Breaking News
Loading...
Monday, November 18, 2013

ចង់​ដឹង​អត់​ថា​ Samsung និង Apple រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយ​វិនាទី​?


បច្ចុប្បន្ន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ខាង​ទូរសព្ទ​ដែល​ល្បី​ជាង​គេ​គឺ​មាន​ក្រុមហ៊ុន​ធំ​ៗ​ពីរ​ដែល​កំពុង​ទទួល​បាន​ទីផ្សារ​ក្នុង​ពិភពលោក​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។ nob70​ ទាំង​អស់​គ្នា​មាន​ឆ្ងល់​ដែរ​អត់​ថា​រវាង​ក្រុមហ៊ុន​ Samsung និង Apple​ មួយ​ណា​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ ហើយ​ក្នុង​មួយ​វិនាទី ​តើ​​ក្រុមហ៊ុន​ទាំង​ពីរ​រក​ប្រាក់​បាន​ប៉ុន្មាន​ដែរ​?

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន ចំណូល​របស់ Samsung កើន​ឡើង​២៦%

g7ig5hg9

យោង​តាម​ទិន្នន័យ​ស្ថិតិ​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​គេហទំព័រ​របស់​ចក្រភព​អង់គ្លេស​happier.co.uk បាន​បង្ហាញ​ពី​លទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​ដែល​​ក្រុម​ហ៊ុន​ Samsung​ រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​វិនាទី​ ចំណែក​ Apple​ ជា​ក្រុមហ៊ុន​លំដាប់​ទី​ពីរ​ និង​ចុង​ក្រោយ​គេ​បង្អស់​គឺ​ BlackBerry​។

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន Facebook នឹង​បង្ហាញ​ប៊ូតុង Like និងShare ថ្មី​ដល់​អ្នក​ប្រើប្រាស់

Untitled

Untitled

តាម​របាយការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​វិនាទី​ Samsung ​អាច​រក​បាន​ ៦ ៤៨៦​ដុល្លារ​ ខណៈ​Apple​ អាច​រក​បាន​ត្រឹម​តែ​ ​៤ ៥៣៩ ដុល្លារ​ប៉ុណ្ណោះ​។ គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា​ ក្នុង​ចំណោម​បណ្ដាញ​សង្គម​គេ​ឃើញ​មាន​តែ​ facebook​ មួយ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ក្នុង​តារាង​នោះ​គឺ​រក​បាន​ ២៣០ ដុល្លារ​ក្នុង​មួយ​វិនាទី​។

 

article-2507178-196997D500000578-794_634x440

ដោយ​ nob70
ប្រភព​៖ happier.co.uk, dailymail

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved