ស្ដេច​បាល់ទាត់​ប្រេស៊ីល​ដ៏​ល្បីល្បាញ​ លោក​ Pele ​បង្ហាញ​ពី​ការ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ដែល​ជ្រើសរើស​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ជំនួស​មាតុភូមិ​កំណើត​ប្រេស៊ីល​ ​ដោយ​ហៅ​ការ​សម្រេច​ចិត្ត​នោះ​ថា​ត្រឹមត្រូវ។

អត្ថបទ​៖ ហេតុអ្វី​ Pele ស្រក់​ទឹក​ភ្នែក​ ពេល​បង្ហាញ​សៀវភៅ​​​​​​​​​ “1283″?

នា​ឱកាស​បង្ហាញ​វត្តមាន​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ Sao Paulo ​អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​លោក (១២៨៣​គ្រាប់) ​បង្ហើរ​​សម្ដី​ថា​អ្វី​ៗ​គឺ​មក​ពី​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Luiz Felipe Scolari មិន​សូវ​ឱ្យ​តម្លៃ​ខ្សែ​ប្រយុទ្ធ​ក្លិប Atletico Madrid រូប​នេះ។

អត្ថបទ​៖ Pele ថា​ Neymar ល្អជាង Messi ឆ្ងាយ

អត្ថបទ​៖ Maradona ឌឺ​តប​ Pele ថា​លេប​ថ្នាំ​ច្រឡំ

លោក Pele

បុរស​វ័យ​៧៣​ឆ្នាំ​បញ្ចេញ​ទស្សនៈ​ថា៖ “ខ្ញុំ​គិត​ថា​យើង​ត្រូវ​គោរព​ការ​សម្រេច​ចិត្ត​របស់​គេ (Costa)។ គេ​បាន​ព្យាយាម​ពន្យល់​ថា​សមត្ថភាព​របស់​គេ​​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មើល​រំលង​ដោយ​អន្លើ​ ហើយ​ហេតុផល​នេះ​ញ៉ាំង​ឱ្យ​គេ​សម្រេច​ចិត្ត​ជ្រើសរើស​យក​អេស្ប៉ាញ​ជំនួស​វិញ។ គេ​មាន​សេចក្ដី​ក្លាហាន ហើយ​ខ្ញុំ​យល់​ពី​អ្វី​ដែល​គេ​ធ្វើ”។​

អត្ថបទ​៖ Diego Costa ពន្យល់​មូលហេតុ​ចោល​ប្រេស៊ីល​ស្រវា​អេស្ប៉ាញ

អតីត​កីឡាករ​របស់​ក្លិប​ Santos និង New York Cosmos ​ដែល​ធ្លាប់​ជួយ​ប្រេស៊ីល​ឈ្នះ​ពាន​ FIFA World Cup ៣​ដង​ក្នុង​ឆ្នាំ​១៩៥៨,១៩៦២ និង​១៩៧០ ​បន្ថែម​ថា​៖ “ទង្វើ​នេះ​បង្ហាញ​អំពី​​ជាតិនិយម​ ប៉ុន្តែ​វា​អាស្រ័យ​​លើ​ការ​យល់ឃើញ​របស់​អ្នក។ យ៉ាងណាក្ដី គេ​មាន​សិទ្ធិ​ជ្រើសរើស។ គេ​ធ្លាប់​និយាយ​ហើយ​ថា​នៅ​អេស្ប៉ាញ​គេ​មាន​ឱកាស​ច្រើន ហេតុនេះ​ហើយ​ទើប​គេ​ពេញចិត្ត​រស់​នៅ​ទីនោះ។ ខ្ញុំ​រីករាយ​ដែល​គេ​សម្រេច​ចិត្ត​ត្រូវ ក្រោម​ហេតុផល​​ថា​គ្រូ​ប្រេស៊ីល​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ដទៃ​ល្អ​ជាង​ Costa”។

កីឡាករ Diego Costa

ខ្សែ​​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ខាង​លើ​កំពុង​​នាំ​មុខ​គេ​ជាមួយ Cristiano Ronaldo ក្នុង​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ ដោយ​រក​បាន​១៣​គ្រាប់​ដូច​គ្នា។ កន្លង​មក Costa ធ្លាប់​លេង​ឱ្យ​ប្រេស៊ីល​បាន​២​លើក​ដែរ​ក្នុង​ការ​ប្រកួត​មិត្តភាព ប៉ុន្តែ​គ្មាន​ឈ្មោះ​​​ក្នុង​បញ្ជី​របស់​លោក Scolari សម្រាប់​លេង​ក្នុង​ពាន​រង្វាន់ FIFA Confederations Cup ឡើយ។ កីឡាករ​រូប​នេះ​រស់​នៅ​ប្រទេស​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ និង​ទើប​ទទួល​បាន​សញ្ជាតិ​អេស្ប៉ាញ​កាល​ពី​ខែ​កញ្ញា​ថ្មី​ៗ​នេះ៕