Breaking News
Loading...
Wednesday, November 6, 2013

ភ្ញៀវទេសចរ ៨០៥ នាក់ងូតទឹកស្រាត បំបែកកំណត់ត្រា ចាស់នៅអាមេរិក


ប្រភព៖ lookingtoday

អាមេរិក៖ កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ ភ្ញៀវទេសចរ ៨០៥ នាក់បានដោះសម្លៀកបំពាក់ របស់ពួកគេ ដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍ Haulover Beach នៅរដ្ឋផ្លរីដា ដើម្បីបំបែកកំណត់ត្រា ងូតទឹកក្នុង ស្ថានភាព អាក្រាត ។

ទំព័រ Miami Herald ដែលចុះផ្សាយនៅថ្ងៃទី ៤ ខែ វិច្ឆិកាឆ្នាំ២០១៣ បាននិយយាថា ព្រឹត្តិការណ៍នេះ ទទួលបានការ ទាក់ទាញ ពីមនុស្សចូលរួមជាង ៨០៥ នាក់ ដែលមានសឹងគ្រប់វ័យ ។

កំណត់ត្រាចាស់ងូតទឹកនៅឆ្នេរសមុទ្រ ក្នុងស្ថានភាពអក្រាត បានធ្វើឡើងនៅក្នុងឆ្នាំនេះ កាលពីខែ កក្កដា នៅ Playazo beach ក្នុងប្រទេសអេស្ប៉ាញ ដោយមានអ្នកចូលរួបតែ ៧២៩នាក់តែប៉ុណ្ណោះ ហើយ New Zealand ៥០៦ នាក់ ។

បច្ចុប្បន្ននេះដែរ កំណត់ត្រាពិភពលោក Guinness World បានសម្រេចចិត្តនឹងវាយតម្លៃ ជាមួយនឹងប្រជាជនអាមេរិក សម្រាប់លទ្ធផលនៅពេលខាងមុខ ដោយសារតែ មានភាពខុសប្រក្រតី បន្តិច ក្នុងប្រមូលផ្តុំឲ្យមនុស្ស ងូតទឹក ស្រាត នេះ។

ព្រឹត្តិការណ៍ស្រដៀងគ្នា ដែលធ្វើឡើង កាលពីឆ្នាំ ២០០៩ ដោយមានមនុស្សចូលរួម ៨៧៩ នាក់ តែអ្នកចូលរួមមិន បានបំពេញលក្ខណឲ្យបានត្រឹមត្រូវនោះទេ ដែលធ្វើឲ្យ កំណត់ត្រាពិភពលោកមិនបានទទួលស្គាល់នោះទេ។

ទន្ទឹមគ្នានេះដែរ ការបរាជ័យបំបែកកំណត់ត្រានៅអាមេរិក កាលពីខែ កក្កដា កន្លងនេះ ដោយសារតែលក្ខណៈ ធម្មជាតិ មិនអំណោយផល។ ម្យ៉ាងវិញទៀតការ បរាជ័យនេះដែរ ដោយសារតែការដាក់លេខសម្គាល់ ដែល ខុសពីច្បាប់របស់ កំណត់ត្រាពិភពលោក ព្រោះថា កំណត់ត្រាមានភ្នាក់ងាររបស់ខ្លួនចាំរាប់។

តែទោះជាយ៉ាងណាជាមួយនឹងទឹកសមុទ្រពណ៌ខៀវ នៅ Haulover Beach បានធ្វើឲ្យភ្ញៀវទេសចរជាច្រើន ចាប់ អារម្មណ៍ ៕

Laypost-023


ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved