កីឡាករ​ល្អ​​ៗ​របស់​ខ្មែរ​​​​ចំនួន​​៥​នាក់​បាន​ធ្វើ​​ដំណើរ​ឆ្ពោះ​ទៅ​កាន់​​ខេត្ត​សៀមរាប​រួច​រាល់​តាំង​ពី​ម្សិល​មិញ​ម៉្លេះ​​ ​ដើម្បី​នឹង​​បើក​ការ​ប្រកួត​​ប្រដាល់​អន្តរជាតិ​​ជាមួយ​​ក្រុម​កីឡាករ​ថៃ​​លើ​រេញ​ ស៊ីធីអិន អង្គរ​នៅ​​រសៀល​នេះ​ចាប់​ពី​ម៉ោង​​៤​​ទៅ​​ និង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ ស៊ីធីអិន​ផង​ដែរ។

​កីឡាករ​កម្ពុជា​ទាំង​​៥​រូប​ដែល​ត្រូវ​​​ស្វាគមន៍​កីឡាករ​ថៃ​​ថ្ងៃ​នេះ​រួម​មាន ឃីម ឌីម៉ា, ហុន ឈុនហេង, ឆាំ រ៉ែម, ឈាន ហុង និង សៀវ សំណាង។

​លោក ម៉ា សេរី ​ប្រធាន​ផ្នែក​កីឡា​​ប្រចាំ​​​បណ្ដាញ​ទូរទស្សន៍​ខាង​លើ​​ថា​​ដោយសារ​មាន​ការ​គាំទ្រ​ខ្លាំង​​ ​នេះ​​លើក​ទី​២​​​នៃ​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​អន្តរជាតិ​​​នៅ​ សង្វៀន​សៀមរាប បន្ទាប់​ពី​ធ្លាប់​ធ្វើ​បាន​តែ​​ម្ដង​គត់​​​​ក្នុង​​​ថ្ងៃ​​សម្ពោធ​សង្វៀន​​​​​​​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ។ ​​លោក​​ថា​ស្ថានីយ​ទូរទស្សន៍​លោក​​ ចាប់​ពី​ខែ​នេះ​ទៅ​​នឹង​រៀប​ចំ​​ជា​​ប្រចាំ​មួយ​ម្ដង​​នូវ​ការ​ប្រកួត​ប្រដាល់​​​អន្តរជាតិ​នៅ​ សង្វៀន​ដែន​ដី​​ទេសចរណ៍​​មួយ​នេះ​​ ដើម្បី​​ស្រូប​​ទាញ​ការ​​គាំទ្រ​​ដល់​​ប្រដាល់​បុរាណ​ខ្មែរ ​​​ក្នុង​ចំណោម​ប្រជាជន​​ខ្មែរ​ពិសេស​បរទេស​។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ អ្នក​ប្រដាល់​​ល្បីៗ​​​ឥឡូវ​ក៏​លេង​​ហ្វេសប៊ុក​ចាស់​ដៃ​ណាស់​​​ដែរ​​

អត្ថបទ៖ ប៉ែន សុផាន់ណា​​