Breaking News
Loading...
Wednesday, November 6, 2013

ឈ្មួញរកស៊ីដឹកឈើ គ្រញូងដុតរថយន្ត ចោល បន្ទាប់ពីសមត្ថកិច្ច ដេញចាប់បាន


កំពង់ធំ៖ មានការភ្ញាក់ផ្អើល ដោយសារដែល មានរថយន្តដឹកគ្រញូង ១គ្រឿង ត្រូវបានឈ្មួញដុត ហើយឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្ដាលយប់ នៅក្បែស្នាក់ការសន្តិសុខ៦០១ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីសមត្ថកិច្ច ដេញចាប់បាន ។

សាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា គេបានឃើញមន្ត្រីមួយរូបជិះ រថយន្តឆ្លាមពណ៌ ត្រីឆ្លូញ បានប្រដេញរថយន្តដឹកឈើបទល្មើសខាងលើ ខោកគ្នាទៅវិញ ទៅមក ដូចរឿងកុនកូរ៉េ ចាប់ពីចំណុចទីរួមខេត្ត រហូតមកចំណុចកើតហេតុ និងបានកៀរថយន្តនេះទំលាក់ថ្នល់តែម្ដង ។ ក្រោយមកគេបានឮមានការ ជជែកតថ្លៃគ្នាមួយសន្ទុះ ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះ ចេញពីរថយន្តដឹ កបទល្មើស សន្ធោសន្ធៅ ដោយគ្មានសមត្ថកិច្ចណា ជួយអន្តរាគមន៏ពន្លត់ នោះឡើយ ហើយមួយសន្ទុះក្រោយមក ទើបគេបានឃើញ លោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចុះទៅដល់ និងបាននាំកំលាំង ជួយពន្លត់ភ្លើង បន្ទាប់ពីធ្វើការពន្លត់រួចគេបានឃើញសល់ តែគ្រោងឆ្អឹងផ្នែកខាងមុខ នៃរថយន្ត និងដុំឈើគ្រញូងជាច្រើន ត្រូវខ្លោចឆេះដោយសារតែអណ្ដាតភ្លើងឆេះ ។

បន្ទាប់ពីកើតហេតុ លោកប៉ែន សារ់ាត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបញ្ជាទៅផ្នែករដ្ឋបាល ព្រៃឈើ ឲ្យចុះពិនិត្យមើលភ្លាមៗ បន្ទាប់បី លោកទទួលបានព័ត៌មាន ថា មានរថយន្តដឹកក្រញូងមួយគ្រឿង ឆេះ ។

បច្ចុប្បន្នរថយន្តបង្កហេតុ និងឈើគ្រញូង ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ។

ទាក់ទិនចំនួនឈើនៅក្នុង រថយន្តកើតហេតុនេះ រហូតដល់ព្រឹកថ្ងៃទី ០៥ វិច្ឆិកា ត្រូវបានគេដឹងថា មានចំនួន៣២ដុំ ស្មើនិង ០,៦៣៣ម៉ែត្រគូប៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved