Breaking News
Loading...
Wednesday, November 6, 2013

បង្ហាញ​មុខ​ជន​សង្ស័យចោរ​ប្លន់​​ដ៏​កក្រើក​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត


ខេត្តកំពត ៖ ជនសង្ស័យចោរប្លន់ប្រដាប់អាវុធ ដ៏កក្រើកម្នាក់នៅក្នុងទឹកដីខេត្តកំពត ត្រូវបាននគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០១៣ បន្ទាប់ពីចាប់ខ្លួន តាមដីកា១0ករណី ប្រព្រឹត្តក្នុងឆ្នាំ២០០៤ ហើយរត់គេចខ្លួនទៅប្រទេសថៃបាត់ ។

ការឈានដល់ចាប់ខ្លួនជនសង្ស័យនេះ ដោយមានការសហការពី សមត្ថកិច្ចខេត្តកំពត ខេត្តកោះកុង និងសមត្ថកិច្ចប្រទេសថៃ ធ្វើឡើងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៣ ក្នុងស្រុកក្លងយៃ ខេត្តត្រាត ប្រទេសថៃ ។

ជននេះ ត្រូវបានគេស្គាល់ឈ្មោះ មិន នីម ហៅ ឯម យ៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិកោះម៉ាក់ប្រាង្គ ឃុំបឹងសិលា ស្រុកកំពង់ត្រាច ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved