កីឡាករ​រះ​ថ្មី​កំពុង​ល្បី​របស់​ប្រេស៊ីល Neymar បាន​ពើប​ប្រទះ​នឹង​អតីត​តារា​បាល់ទាត់​ល្បី​ដល់​កំពូល David Beckham នៅ​ទីក្រុង Miami សហរដ្ឋ​អាមេរិក​ ​មុន​ជំនួប​មិត្តភាព​រវាង​ប្រេស៊ីល និង​ហុងឌុយរ៉ាស់​ នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

ក្រោយ​ពេល​បាន​ជួប​វីរបុរស​បាល់ទាត់​​របស់​អង់គ្លេស​, Neymar មិន​បាន​ឲ្យ​ឱកាស​នោះ​កន្លង​ផុត​ទៅ​ដោយ​អត់​ប្រយោជន៍​នោះ​ទេ ពោល​គឺ​កីឡាករ​ក្លិប​អ្នក​មាន​បុណ្យ Barcelona រូប​​នេះ បាន​ថត​រូប​បង្ហោះ​ក្នុង​​ Instagram របស់​ខ្លួន​​រហូត​ល្បី​ដល់​អ្នក​សារព័ត៌មាន​ថែម​ទៀត​ផង។

ក្រៅ​ពី​កីឡាករ​វ័យ​២១ឆ្នាំ​រូប​នេះ​ មិត្ត​រួម​ក្រុម​ប្រេស៊ីល​ដែល​ជា​ខ្សែ​ការពារ​របស់​ក្លិប Chelsea, David Luiz ក៏​បាន​ចូល​ថត​ជាមួយ​គ្នា​ដែរ។ រូប​ថត​៣នាក់​នោះ ក៏​ត្រូវ​បាន Luiz បង្ហោះ​ក្នុង Instagram ដូច Neymar ដែរ។

ក្រៅ​ពី​ថត​ជាមួយ Beckham និង Luiz, បេក្ខភាព​ដណ្ដើមពាន Ballon d’or រូប​នេះ​ ក៏​ថត​រូប​ខ្លួន​ឯង​ក្នុង​សណ្ឋាគារ​​នោះ​ដែរ

អត្ថបទ​ទាក់ទង៖ Messi និង Neymar បង្អួត​មុខ​កូន​ដាក់​គ្នា