ប្រិយមិត្តធ្លាប់ស្គាល់ សត្វឆ្កែ ពូជ Komondor មានរោមដូចអំបោស ហើយឬនៅ?
Komondor គឺជាពូជសត្វឆ្កែ មួយប្រភេទ ដែលមានអាយុកាល ចំណាស់ជាងគេបំផុតមួយ ក្នុងចំណោមពូជសត្វឆ្កែ ឯទៀត ដែលបានចាប់កំណើត រស់រានមានជីវិត នៅលើភពផែនដីយើងនេះ និង ថែមទាំងមានរូបរាង ខុសប្លែក គ្មានពូជណាដូច ថែមទៀតផង។
សត្វឆ្កែនេះ ត្រូវបានគេកត់ត្រា ជាលើកដំបូង នៅក្នុងច្បាប់របស់ចក្រភព Babylonian បុរាណ ក្នុងរជ្ជកាលរបស់ស្តេច Hammurabi ឆ្នាំ ១៧៥០ មុនគ្រិស្តសករាជ ហើយនាពេលបច្ចុប្បន្ន សត្វឆ្កែពូជ Komondor នេះ ត្រូវបានគេចាត់ទុកវា ជាពូជសត្វឆ្កែមានកំណើតដើម របស់ប្រទេស ហុងហ្គារី ផងដែរ។
អ្វីដែលគួរជាទី ចាប់អារម្មណ៍ដំបូងបំផុត ចំពោះសត្វឆ្កែនេះ គឺរោមរបស់វាតែម្តង ដែលមានលក្ខណៈប្រៀបបីដូចជា ក្រណាត់អំបោសជូតផ្ទះ យ៉ាងដូច្នោះដែរ។ ក្នុងនោះ រោមរបស់វា មានលក្ខណៈជាខ្សែៗ និងមានប្រមាណជា ២០០០ ហើយ សរុបទម្ងន់រោមទាំងអស់ ប្រមាណជា ៣០គីឡូក្រាម ផងដែរ។ ពួកវា ជាធម្មតា មានកម្ពស់ជាង ៩០ សង់ទីម៉ែត្រ។ រោមរបស់វា ចាប់ផ្តើមអភិវឌ្ឍន៍ដុះចេញមក នៅពេលមានអាយុ ២ឆ្នាំ និង បន្តដុះចេញមកកាន់តែវែងទៅៗ ជាលំដាប់។ ពួកវា គេតែងតែចិញ្ចឹមសំរាប់ ដាក់អោយនៅយាម សត្វក្នុងកសិដ្ឋាន និងពេលខ្លះទៀត ក៏វាត្រូវបានម្ចាស់ អោយនៅយាមសត្វចៀម ផងដែរ ព្រោះតែវាមាន រូបរាង និង រោមស្រដៀងគ្នា។ មួយវិញទៀត ចំនួនសត្វឆ្កែចចក ទាំងអស់នៅក្នុងប្រទេស ហុងហ្គារី ស្ទើរតែត្រូវផុត ពូជ ដោយសារតែ សត្វឆ្កែពូជ Komondor នេះផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
0 comments:
Post a Comment