មិន​ប្រាកដ​ថា iPhone 5C ពុំ​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ លក់​ពុំ​ដាច់​នោះ​ទេ ព្រោះ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​នេះ ឱ្យ​ដឹង​ថា iPhone 5C ការ​លក់​មាន​សភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជា​ទីផ្សារ Smartphone ដ៏​ធំ​មួយ​លើ​ពិភពលោក ហើយ​ម្យ៉ាងទៀត​លក់​ដាច់​ជាង Galaxy S4 របស់ Samsung ទៅ​ទៀត។

អត្ថបទ៖ iPhone 5C មិន​ត្រូវ​ប៉ាន់​និង​បន្ត​ធ្លាក់​ថ្លៃ​

iPhone 5C

របាយការណ៍​ពី​គេហទំព័រ India Express បាន​ឱ្យ​ដឹង​ថា ម្ចាស់​ហាង​ទូរសព្ទ​មួយ​ចំនួន​កំពុង​លក់ iPhone 5C ដាច់​ខ្លាំង ហើយ​ពេល​នេះ​កំពុង​ប្រឈម​ការ​ដាច់​ស្តុក​ទាំង iPhone 5S និង 5C។ ដោយ​ឡែក Galaxy S4 គឺ​ពុំ​បាន​ដាច់​ស្តុក​ឡើយ។ អ្នក​គ្រប់គ្រង​នៅ​ហាង​របស់ Samsung មិន​បាន​បញ្ចេញ​តួលេខ​លក់​ឡើយ ប៉ុន្តែ​បង្ហើប​ថា ការ​លក់​ពុំ​សូវ​ល្អ​ដូច​ជា Galaxy S3 កាល​ពី​ឆ្នាំ​មុន​ទេ។ iPhone 5C លក់​នៅ​ឥណ្ឌា តម្លៃ​ចាប់​ពី ៥៥០ដុល្លារ

អត្ថបទ៖ 5C មិន​ត្រូវ​ប៉ាន់ Apple ចង់​ឈប់​ចេញ