Breaking News
Loading...
Tuesday, November 19, 2013

Foxconn ប្រកាស​ថា​លែង​ផលិត iPhone 5c ហើយ


ប៉ុន្មាន​ថ្ងៃ​មុន​នេះ Foxconn បាន​ប្រកាស​កាត់​បន្ថយ​ផលិត iPhone 5c ពី ៥ ម៉ឺនគ្រឿង​ មក​សល់​ត្រឹម​តែ ៨ ពាន់​គ្រឿង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ថ្ងៃ​នេះ យោង​តាម​គេហទំព័រ gsmarena បាន​ឱ្យ​ដឹង​ថា Foxconn រោង​ចក្រ​ផលិត​ផលិតផល iPhone ដ៏ធំ​នៅ​ចិននឹង​ឈប់​ផលិត iPhone 5c ​ដោយ​​ខំ​ប្រឹង​ផលិត iPhone 5s ជំនួស​មក​វិញ ដើម្បី​ក្ដាប់​ដំណែង​ទី​ផ្សារ​ Smartphone ឱ្យ​កាន់​តែ​កក្រើក​ជាង​មុន។

 

gsmarena_001

>>៧ ចំណុច​ដើម្បី​រក្សា​ថាមពល​ថ្ម​លើ iOS 7>>

 

មួយរយៈ​កន្លង​មក​នេះ iPhone 5c ហាក់​បី​ដូច​ជា​មិន​ត្រូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ឡើយ ជា​ពិសេស​គឺ​ត្រង់​តម្លៃ​និង​សម្បក​ដែល​ផលិត​ពី​ប្លាស្ទិក​នេះ​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ​ការ​បាត់​បង់​ចំណែក​ទី​ផ្សារ​របស់ iPhone 5c វា​គ្មាន​ផល​ប៉ះពាល់​អី​នឹង​ប្រាក់​ចំណូល​ Apple នោះ​ទេ។ ជាក់​ស្ដែង iPhone 5s បើ​ទោះ​ជា​មិន​​មាន​លក្ខណៈ​ពិសេស​ថ្មី​ឱ្យ​ច្រើន​លើសលប់​ពី iPhone 5 ក៏​ដោយ ក៏ iPhone 5s នៅ​តែ​មាន​​អ្នក​ទិញ​ ហើយ​ក្ដាប់​បាន​ចំណែក​ទី​ផ្សារ​យ៉ាង​ល្អ​ពី​អ្នក​ប្រើប្រាស់ Smartphone៕

 

>>បុរស​ម្នាក់​រើស​បាន​iphone 5c ជា​ច្រើន​​ក្នុង​ធុង​សំរាម​>>

រង់​ចាំមើល​ទាំង​អស់​គ្នា តើ​ឆ្នាំ​ក្រោយ Apple នឹង​កែប្រែ​ចំណុច​អ្វី​ខ្លះ​ទៅត្រកូល iPhone ប្លាស្ទិក​នេះ?
ដោយ nob70
ប្រភព៖ gsmarena

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved