លោក ​Roberto Di Matteo ​នៅ​តែ​ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍​១៣០.០០០​ផោន ឬ​២០៦.៥៦៦​ដុល្លារ​អាមេរិក​ពី​ក្លិប​តោខៀវ​ Chelsea ដដែល​ ទោះ​បី​ជា​ក្លិប​នេះ​បណ្ដេញ​លោក​ចេញ​ពី​តំណែង​មួយ​ឆ្នាំ​ទៅ​ហើយ​ក្ដី។

អត្ថបទ​៖ Di Matteo ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​នៅ​ស្វីស

ក្រោយ​ត្រូវ​ក្លិប​តោ​ខៀវ​​បញ្ឈប់​ការងារ​មុន​កំណត់​កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ​ឆ្នាំ​២០១២​នោះ ​​បុរស​ជនជាតិ​អ៊ីតាលី​វ័យ​៤៣​ឆ្នាំ​រូប​នេះ​មិន​បាន​រក​ឃើញ​ដំណោះស្រាយ​ជា​សំណង​ជំងឺចិត្ត​សមស្រប​មួយ​ជាមួយ​ម្ចាស់​ក្លិប​សញ្ជាតិ​រុស្ស៊ី Roman Abramovich ឡើយ។ ដូច្នេះ អតីត​អ្នកចាត់ការ​ដែល​នាំ Chelsea លើក​ពាន Champions League រដូវ​កាល​២០១១-១២​នៅ​ទឹកដី​ក្រុម Bayern Munich ​​នៅ​តែ​បើក​ថ្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍​ដដែល។

អត្ថបទ​៖ កីឡាករ​​ណា​ខ្លះ​កាក់កប​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​​រដូវ​កាល​ថ្មី​នេះ?

សរុប​មក​ទល់​ពេល​នេះ ​អតីត​អ្នកចាត់ការ​ក្រុម Milton Keynes Donsនិង West Bromwich Albion ​ម្នាក់​នេះ​​ទទួល​បៀវត្ស​ពី​ក្រុម​ជើងឯក​លីក​កំពូល​អង់គ្លេស​៤​សម័យ​ប្រមាណ​១១​លាន​ដុល្លារ​ទៅ​ហើយ ហើយ​ការ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​នេះ​នឹង​បន្ត​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៤​ឯណោះ។

អត្ថបទ​៖ Petr Cech ​គាំទ្រ​គំនិត​​ឱ្យ​ Mourinho ​វិលវិញ

មក​ទល់​ពេល​នេះ លោក​ Di Matteo ​នៅ​មិន​ទាន់​ទៅ​ដឹកនាំ​ក្លិប​ថ្មី​ណា​មួយ​នៅ​ឡើយ​ទេ ខណៈ​ក្លិប​មួយ​ចំនួន​ចង់​បាន​រូប​លោក​ទៅ​ដឹក​នាំ ដូច​ជា Fulham ​ជា​ដើម​ដែល​កំពុង​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ Premier League

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​៖ dailymail, រូបថត​៖​ mirror