Breaking News
Loading...
Friday, November 15, 2013

វេទិការចែករំលែកបទពិសោធន៍​រៀន Database លើកដំបូង


ការ​សិក្សារ​ផ្នែក Database ក្នុង​មុខ​ជំនាញ​ IT គឺ​មូលដ្ឋាន​ដ៏​ចាំបាច់​មួយ សម្រាប់​អ្នក​ស្រលាញ់​ខាង​ផ្នែក Programming។ ថ្ងៃ​នេះ​ nob70 សូម​លើក​​យក​វិធី ៥ ចំណុច​ដែល​អ្នក​រៀន​ Database លើក​ដំបូង​គួរ​តែ​យល់​ដឹង។ ចង់​ដឹង​ថា ​ចំណុច​ទាំង​នោះ​មាន​អី​ខ្លះ​ទេ?

 

2f887e2469e8755ad682957db723a779

 

ទី ១ ត្រូវ​ស្គាល់​ពី SQL និង​មូលដ្ឋាន​គ្រឹះ​នៃ Relational Database

select-syntax

 

បន្ទាប់​ពី​ស្គាល់​អ្វី​ទៅ​ជា Database រួច​ហើយ​នោះ អ្វី​ដែល​អ្នក​សិក្សារ​ផ្នែក​នេះ​មិន​អាច​ជៀស​បាន​នោះ គឺ​ទម្រង់​នៃ SQL ( Structured Query Language ) ។ SQL ​ប្រើ​ក្នុង​ទម្រង់​ស្ទើរ​តែ​ដូច​គ្នា​ទាំង​អស់​ក្នុង​ផ្នែក Database ដូច​ជា Oracle, SQL Server, Access ឬ​ក៏​ relational databases ផ្សេងៗ​ទៀត។
ទី ២ ត្រូវ​ចេះ​ជ្រើស​យក Field មួយ​ណា​ជា Primary Key

 

keyPrimary

 

ចំណុច​នេះ​គឺសំខាន់​មែន​ទែន នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​បង្កើត​ Database អ្វី​មួយ។ មិន​ថា​ Database ធំ​ឬ​ក៏​តូច​នោះ​ទេ Primary Key ជា​ចំណុច​មួយ​ដែល​យើង​ត្រូវ​តែ​ចាំ​ថា Key ដែល​យើង​បាន ​ជ្រើសរើស​នោះ​គឺ​វា​មាន​តែមួយ​គត់។ ចំណុច​នេះ​មាន​ន័យ​ថា Record ដែល​នៅ​ក្នុង Table នោះ​គឺ​ត្រូវ​មាន​តែ​មួយ​គត់ ហើយ​មិន​អាច​មាន​តម្លៃ​ស្ទួន​គ្នា​បាន​ឡើយ។
ទី ៣ Null មិន​មែន​ជា Zero ឬ​ក៏ Empty String នោះ​ទេ

 

docview.wss

 

លើក​ដល់​ចំណុច Null អ្នក​ដែល​សិក្សារ Database លើក​ដំបូង​ ប្រហែល​ជា​ច្រឡំ​គ្នា​បន្តិច​ជាមួយ​នឹង Zero ឬ​ក៏ Empty String។ ការ​ពិត​នៅ Null គឺ​មាន​ន័យ​ប្រហាក់ប្រហែល​ថា ” unknown ”។ ឧទាហរណ៍​ថា បុគ្គលិក​បញ្ចូល​ទិន្នន័យ​ម្នាក់​បាន​បញ្ចូល​ទិន្នន័យ​អាយុ​សិស្ស​ថា Null ។ នេះ​​មាន​ន័យ​ថា កូន​សិស្ស​នោះ​មាន​អាយុ​ប៉ុន្តែ​មិន​ដឹង​អាយុ​ប៉ុន្មាន តែ​វា​មាន​តម្លៃ​ក្នុង​ Database គ្រាន់​តែ​វា​មិន​​បង្ហាញក្នុង​ Database។
ទី ៤ រៀន​ Convert ទិន្នន័យពី Spreadsheets ទៅ Database ​

 

spreadsheet

 

ប្រសិន​បើ​អ្នក​មាន​ទិន្នន័យ​រាប់​ម៉ឺន​ទិន្នន័យ​រក្សា​ទុក​ក្នុង Excel ឬ​ក៏ Spreadsheets ផ្សេងៗ សូម​ព្យាយាម​រៀន​ស្វែង​យល់ និង​បម្លែងទិន្នន័យ​ទាំង​នោះ ឱ្យ​​ចេញ​ជា Table ហើយ​ផ្គុំ​ទៅ​ជា Database វិញ​ម្ដង។ សាក​ល្បង​ចំណុច​នេះ អ្នក​នឹង​បង្កើន​ចំណេះ​ដឹង​ផ្នែក​ Database ដោយ​មិន​ដឹង​ខ្លួន។
ទី ៥ Database Platforms គឺ​មាន​ទំហំ​មិន​ដូច​គ្នា​ទេ

 

schema-unidac

 

អ្នក​ត្រូវ​ចាំ​ថា Database Platform និមួយៗ​មាន Feature មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ Database Platform ខ្លះ​មាន​ស្ទើរ​តែ​គ្រប់ Feature ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម ឬ​ក៏​គ្រប់​គ្រង់​ទិន្នន័យ​ក្នុង​ក្រុមហ៊ុន​ធំ ចំណែក​ឯ​ខ្លះ​ទៀត​គឺ​ប្រើ​សម្រាប់​ការ​គ្រប់​អាជីវកម្ម​ធន់តូច ហើយ Feature របស់​វា​គឺ​ផ្ទុក​ទិន្នន័យ​តាម​ទំហំ​ដែល​ត្រូវ​បាន​គេ​កំណត់។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​កម្មវិធី​ណាមួយ ដែល​មាន Database អ្នក​ចាំ​បាច់​ត្រូវ​ចេះ​ជ្រើស​រើស​ប្រភេទ Database Platform ណា​មួយ ដែល​ស័ក្ដសម​នឹង​ការ​ងារ​នោះ។

នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​មួយ​ដែល nob70 បាន​ដក​ស្រង់​ពី​ប្រភព​បរទេស​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​មាន​អ្វី​ចែក​រំលែក សូម​បញ្ចេញ​មតិ​របស់​អ្នក​ក្នុង​ប្រអស់​ Comment ខាង​ក្រោម​នេះ៕

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved