Breaking News
Loading...
Monday, November 25, 2013

មនុស្ស​អាយុ២០​ឆ្នាំ​ចូល​ចិត្ត​ធ្វើ​អី​​ខ្លះ?


សួស្ដីប្រិយមិត្ត nob70 ទាំង​អស់​គ្នា! តើ​អ្នក​ណា​ខ្លះ​ទើប​តែ​មាន​អាយុ​ម្ភៃ​ស្ដើង? ថ្ងៃ​នេះ​គេហទំព័រ nob70 សូម​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ដែល​មនុស្ស​អាយុ ២០ ឆ្នាំ​ធ្វើ​ឡើង​ដោយ​មិន​បាន​គិត​ពីខ្លួន​ឯង។ ចង់​ថា​មាន​ចំណុច​អី​ខ្លះ​អត់?

 

tumblr_m6dkwqzFj41rzh4gpo1_500_large

រូបតំណាង

 

ទី ១៖ ញាណ​នឹង​ Social Media

 

GTY_teens_leaving_facebook_lpl_131031_16x9_992 

 

ចំណុច​នេះ​យោង​តាម​ការ​ស្រាវ​ជ្រាវ មនុស្ស​ក្នុង​វ័យ​ ២០ ឆ្នាំ​សម័យ​​នេះ​ចូល​ចិត្ត​ចំណាយ​ពេលវេលា​ទៅ​លើ​អ៊ីនធឺណិត​ច្រើន​ជាង​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ពិសេស​គឺ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ អ្នក​ខ្លះ​ក្រោក​ពី​គេង​មិន​ទាន់​ស្រួល​បួល​ផង ចាប់​ផ្ដើម​កាន់​ទូរសព្ទ​បើក Facebook ឬ​ក៏​លេង​ហ្គេម​ភ្លាមៗ រហូត​ដល់​ពេល​ខ្លះ​ចំណាយ​ពេល​ប្រើ​អ៊ីនធឺណិត​ដល់​យប់​ជ្រៅ​ថែម​ទៀត។

 ទី ២៖ ចំណាយ​លុយ​ច្រើន​ញ៉ាំ​អី​នៅ​ខាង​ក្រៅ 

 

za2xifzl

មនុស្ស​ប្រុស​ស្រី​ក្នុង​វ័យ​នេះ​ ចូល​ចិត្ត​បបួល​មិត្តភ័ក្ដិ​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ ជា​ញឹក​ញយ​ណាស់ បើ​ទោះ​នៅ​ផ្ទះ​មាន​ម្ហូប​ញ៉ាំ​ច្រើន​ក៏​ដោយ។ ពេល​វេលា​ដែល​មនុស្ស​អាយុ​ស្របាល​ ២០ ឆ្នាំ​ចូល​ចិត្ត​ណាត់​គ្នា​ទៅ​ញ៉ាំ​អី​ច្រើន​ជាង​គេ គឺ​នៅ​ពេល​ល្ងាច និង​ថ្ងៃ​ចុង​សប្ដាហ៍។ ការ​ណាត់​គ្នា​ពួក​គេ​មិន​គិត​ក្នុង​ឱកាស​អី នោះ​ទេ ឱ្យ​តែ​មាន​ពេល​ទំនេរ​គឺ​រក​កន្លែង​ជុំ​គ្នា​ហើយ។

ទី ៣៖ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​សុខភាព​នោះ​ទេ

COLLEGE HABITS

មិន​ថា​កម្មវិធី​អី​នោះ​ទេ ដើម្បី​ភាព​សប្បាយ​រីករាយ​ មនុស្ស​ក្នុង​វ័យ​នេះ​ញ៉ាំ​អី​មិន​សូវ​គិត​ច្រើន​នោះ​ទេ ជា​ពិសេស​គឺ​គ្រឿង​ស្រវឹង។ មួយ​ផ្នែក​ទៀត​គឺ ការ​ដើរ​លេង​ពេល​យប់ ស្ទើរ​តែ​រាល់​សប្ដាហ៍ ដោយ​មិន​ញញើត​នឹង​បញ្ហា​សុខ​ភាព​ចុះ​អន់​ថត​នៅ​ថ្ងៃ​មុខ​ទេ។ បើ​និយា​ពី​រឿង​ញ៉ាំ​ Fast Food វិញ​គឺ​មិន​គិត​ពី​រឿង​ឡើង​ជាតិ​ខ្លាញ់ ឬ​ក៏​ខ្លា​ច​ធាត់អី​នោះ​ទេ។

ទី ៤៖ ប្រើ​ពេល​វេលា​ច្រើន​លើសលប់​ជាមួយ​សង្សារ

Screen-Shot-2012-11-30-at-12.23.45-AM

 

៧០% នៃ​ពេល​វេលា​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​ គឺ​ពួក​គេ​ចូល​ចិត្ត​​យក​ពេល​ទាំង​នោះ​នៅ​ជាមួយ​សង្សារ ខណៈ​ដែល​គ្រួសារ និង​មិត្តភ័ក្ដិ​ជា​ជម្រើស​បន្ទាប់។ ក្នុង​ពេល​កំពុង​មាន​ស្នេហា​ ពេល​វេលា​ទាំង​អស់​នោះ​ពួក​គេ​គិត​ថា​មាន​ន័យ​ណាស់ ប៉ុន្តែ ក្រោយ​ពេល​បែក​បាក់​គ្នា​ ពួក​គេ​នឹក​ដល់​គ្រួសារ និង​មិត្តភ័ក្ដិ​ភ្លាម។

​ទី ៥៖ មិន​ខ្វល់​ពី​រឿង​មាន​កូន​ដោយ​ចៃដន្យ​

16well-teen-tmagArticle

  

សង្សារ​វ័យ​ក្មេង​សម័យ​នេះ មិន​ថា​នៅ​អ៊ឺរ៉ុប ឬ​នៅ​អាស៊ី​ទេ ប្រសិន​បើ​ទំនាក់​ទំនង​ពួក​គេ​កាន់​តែ​ជ្រាលជ្រៅទៅៗ ពេល​រួមភេទ​ពួក​គេ​មិន​ប្រើប្រាស់​ស្រោម​អនាម័យ​ ដើម្បី​ការ​ពារ​ការ​មាន​កូន​ដោយ​ចៃដន្យ​នោះ​ទេ។ អ្វីៗ​ទាំង​អស់​នេះ ដើម្បី​ទទួល​បាន​អារម្មណ៍​ផ្លូវភេទ​ស្និទ្ធស្នាល ពួក​គេ​ច្រើន​តែ​ធ្វេស​ប្រហែល​ក្នុង​រឿង​នេះ។

ទី ៦៖ ទិញ​ផលិត​ផល​ថែ​រក្សា​សម្ផស្ស​ បើ​ទោះ​ជា​ដឹង​ថា​របស់​នោះ​មិន​ចាំ​បាច់​ក៏​ដោយ

 

stock-footage-fashionable-asian-chinese-girl-shopping-in-small-designer-boutique

 

 

ចំណុច​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​យុវតី ដែល​ចូលចិត្ត​ដើរ​ផ្សារ។ ឱ្យ​តែ​មាន​លុយ​ច្រើន​ក្នុង​ដៃ ការ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​ជា​ចំណុច​សប្បាយ​រីករាយ​បំផុត​សម្រាប់​នារី ជា​ពិសេស​ការ​ដើរ​ទិញ​សំលៀកបំពាក់ និង​គ្រឿស​សម្អាង​ផ្សេង។ ធ្លាប់​ទេ ក្រោយ​ពេល​ទិញ​ហើយ​មិន​ប្រើប្រាស់​របស់​ទាំង​អស់​នោះ? 

ខាង​លើ​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល បាន​ដក​ស្រស់​ចេញ​ពី​គេហទំព័រ​បរទេស​តែ​ប៉ុណ្ណោះ។ តើ​ ទាំង​អស់​គ្នា​មាន​អី​ចែក​រំលែក​​ក្នុង​បទ​ពិសោធន៍​នៅ​វ័យ​ស្របាល ២០ ឆ្នាំ​ខ្លះ?

ដោយ nob70
ប្រភព៖ cosmopolitan

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved