Breaking News
Loading...
Wednesday, November 20, 2013

គ្រូស្រីជនជាតិកូរ៉េវ័យក្មេង ធ្វើឲ្យអ្នកលេងអ៊ីនធឺណែត រញ្ជួយចិត្តយ៉ាងខ្លាំង


កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងតំបន់អាស៊ី មានការភ្ញាក់ផ្អើល និងរញ្ជួយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថត របស់គ្រូស្រីជនជាតិកូរ៉េវ័យក្មេងម្នាក់ នៅលើបណ្តាញអ៊ីនធឺណែត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រូស្រីវ័យក្មេងរូបនោះ មានឈ្មោះថា Hyun Sun អាយុ ២៨ឆ្នាំ គឺជាគ្រូនៅសាកលវិទ្យាល័យមួយ ក្នុងប្រទេសកូរ៉េ ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំង ចំពោះសិស្សនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ កញ្ញា Hyun Sun ពិតជាមានមុខមាត់ និងសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ ដូចសិស្សនៅក្នុងប្រទេសកូរ៉េ ល្បីពីមាត់មួយទៅមាត់មួយពិតមែន ហើយនាងថែមទាំងមានរូបរាង និងដងខ្លួនស្អាត មិនចាញ់តារាម៉ូដែលឡើយ។ លើសពីនេះទៅទៀត គ្រូស្រីដ៏ស្រស់ស្អាតរូបនេះ មានប្រាជ្ញាឈ្លាសវៃ និងពូកែទៀតផង។

យ៉ាងណាមិញ កញ្ញា Hyun Sun ត្រូវបានគេដាក់រហ័ស្សនាមឲ្យថា ជាគ្រូស្រីដ៏ស្រស់ស្អាត ប្រចាំប្រទេសកូរ៉េខាងត្បូងទៀតផង៕

តើគ្រូស្រីជនជាតិកូរ៉េរូបនោះ ស្រស់ស្អាតប៉ុណ្ណាទៅ? តោះ! ទៅគយគន់ទាំងអស់គ្នា…

ប្រភព ៖ lollipop.sg

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved