Breaking News
Loading...
Wednesday, November 6, 2013

អគ្គិភ័យ ឆេះបំផ្លាញផ្ទះ ប្រជាពលរដ្ឋ នៅខាងជើង គុកទួលស្លែង (មានវិដេអូ)


ភ្នំពេញ ៖ អគ្គិភ័យនៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ បានឆេះ ផ្ទះប្រជាពល រដ្ឋមួយកន្លែងទៀត ស្ថិតនៅខាងជើងគុក ទួលស្លែង តាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមិនទាន់ដឹង ពីមូលហេតុអ្វី ពិតប្រាកដ នៅឡើយទេ ។

នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោកនេត វន្ថា បានមាន ប្រសាសន៍ថា ក្រោយ ទទួលព័ត៌មានភ្លាម រហូតមកដល់ ម៉ោងនេះ កម្លាំងនគរបាលរបស់លោក បាននឹងកំពុងជួយអន្ដរាគមន៍ ។

រហូតមកដល់ម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃដដែលនេះភ្លើងបានរលត់ទៅវិញហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved