​តារា​ស្រី​ក្នុង​ភាពយន្ត​អភិនីហារ​ថ្មី​​គឺ Jaimie Alexander ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សម្លឹង​​មិន​ដាក់ភ្នែក​ នា​ពិធី​សម្ពោធ​ភាពយន្ត​ថ្មី “Thor: The Dark World” ​​កាល​ពី​ថ្ងៃ​ទី ៤ ​វិច្ឆិកា​កន្លង​ទៅ។​ មាន​អ្វី​ពិសេស​បាន​ធ្វើ​គ្រប់​គ្នា​សម្លឹង​នាង​ដូច​នេះ?

នៅ​មាន​អី​ទៀត​ ក្រៅ​ពី​សំលៀកបំពាក់​សិចស៊ី​បើក​មួយ​ប្រឡោះ​ផ្នែក​ខាងមុខ ​និង​ខាង​ក្រោយ​ដែល​អាច​ឲ្យ​ទស្សនិកជន ​និង​អ្នក​ថត​រូប​ផ្ដិត​យក​រូបរាង​របស់​នាង​ស្ទើរ​ ៣៦០ ​ដឺក្រេ។ ​មិន​មាន​នរណា​ម្នាក់​ច្បាស់​ថា ​ហេតុអ្វី​បាន​ជា​តារា​ស្រី​រូប​នេះ​សម្រេច​គ្រង​ឈុត​បង្ហាញ​សាច់​បែប​នេះ​ទេ?​ តែ​អ្វី​ដែល​គ្រប់​គ្នា​អាច​ដឹង​គឺ​ នាង​ប្រហែល​ជា​ចង់​លេច​មុខ​ក្នុង​ទំព័រ​មុខ​របស់​សារព័ត៌មាន​នានា​ហើយ។ ​អូ! ​វិះភ្លេច! ​តារា​ហូលីវូដ​រូប​នេះ​បាន​ដឹង​ច្បាស់​ណាស់​ថា ​ពេល​មើល​ពី​មុខ ​និង​ពីក្រោយ​រ៉ូប​របស់​នាង​អាច​បិទបាំង​កេរខ្មាស​បាន​មែន ​តែ​ពេល​មើល​ពី​ចំហៀង​មួយ​ជ្រុង​នោះ​អ្វីៗ​គឺ​នែ៎…! ​ពិបាក​បកស្រាយ​ណាស់ ​មើល​រូប​តែ​ម្ដង​ទៅ​អីចឹង!

អាន៖ កូន​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី​​​ប្រកួត​​រាំ​ក្នុង​ កម្មវិធី​ “Dancing With The Star” ដើម្បី​​បំពេញ​​បំណង​​ខ្មោច​​បង​ប្រុស​​ (​វីដេអូ​)