Breaking News
Loading...
Wednesday, November 6, 2013

បង្ហាញមុខ ក្រុមចោរប្លន់ គាស់ផ្ទះ និង កាច់ក ម៉ូតូ ៤នាក់


ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ដែល ជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្លន់ប្រដាប់អាវុធ គាស់ផ្ទះប្រជាពលរដ្ឋ និងកាច់សោរម៉ូតូយ៉ាង សកម្ម នៅក្នុងរាជធានីភ្នំពេញ នាពេលកន្លង ទៅ និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ឈឺ ក្បាលឥតឈប់ឈរ ព្រមទាំងភ័យខ្លាចគ្រប់ ពេលវេលានោះ ឥឡូវត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ សហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនជាបន្ដបន្ទាប់ ហើយបង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ មុនបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានមានប្រសាសន៍ថា ជនសង្ស័យ ចំនួន ៤នាក់ រួមមាន មេក្លោង និងប្រពន្ធ របស់ខ្លួន ត្រូវបានកម្លាំងនគរបាលរបស់ លោក ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដម សេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជ ធានីភ្នំពេញ និងស្នងការរង ជួន ណារិន្ទ តាមចាប់ជាបន្ដបន្ទាប់ ព្រមទាំងដកហូត កាំភ្លើងកា ៥៤ មួយដើម មាន១បង់៨គ្រាប់ ម៉ូតូ ៤គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀន ព្រមទាំងទ្រព្យសម្បត្ដិមួយ ចំនួនទៀត ។

អធិការនគរបាល ខណ្ឌសែនសុខ បាន បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ បានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើផ្លូវលេខ ២០០២ ខណៈដែលក្រុម នគរបាលរបស់លោក កំពុងចុះល្បាតហើយ ប្រទះឃើញ ម៉ូតូវីវ៉ាពណ៌ក្រហម គ្មានស្លាក លេខ ១គ្រឿងដែលជនសង្ស័យកំពុងជិះ។

ពេលនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ដោយដកហូតកាំ ភ្លើងខ្លី កា៥៤មួយដើម គ្មានលិខិតអនុញ្ញាត ប្រើប្រាស់ ។ ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់ ដែលម្នាក់ត្រូវបាន គេអះអាងថា ជានិស្សិតនៅសកលវិទ្យា ល័យជាតិគ្រប់គ្រងនោះ កម្លាំងសមត្ថកិច្ច ដោយមានការឯកភាព និងសម្របសម្រួល ផ្នែកផ្លូវច្បាប់ពីសំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះ ទៅឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យបន្ដ ទៀត ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងនោះស្ដ្រីម្នាក់ជាប្រពន្ធរបស់មេខ្លោង ។

លោក ម៉ក់ ហុង បានបន្ដថា នៅក្នុង ប្រតិបត្ដិការនោះ កម្លាំងនគរបាលរបស់ លោក បានរឹបអូសម៉ូតូ៣គ្រឿង និងសម្ភារៈ សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ក្រោយ ពីចាប់ខ្លួនក្រុមចោរ និងរឹបអូសម៉ូតូទាំងនេះ ម្ចាស់ម៉ូតូពិតប្រាកដ ដែលជាជនរងគ្រោះ បានមកយកម៉ូតូរបស់ខ្លួន ពីសមត្ថកិច្ចរួម មាន ម៉ាក សេ ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ ខ្មៅ ទៅវិញ ដែលត្រូវបានក្រុមចោរខាងលើ លួចកាច់ក នៅផ្សារស្ទឹងមានជ័យ កាលពីពេលកន្លងទៅ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យទាំង៤ នាក់ រួមមាន ទី១ ឈ្មោះ អន អឿន អាយុ ៣៨ឆ្នាំ ជាមេខ្លោង ស្នាក់នៅផ្ទះជួលក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ទី២ ស្ដ្រីឈ្មោះ ស ពៅ អាយុ ៣៨ឆ្នាំ ទី៣ ឈ្មោះ វន ឆឹង អាយុ ៣២ឆ្នាំ ជាម្ចាស់កាំភ្លើង ស្នាក់នៅផ្ទះ លេខ ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងជានិសិ្សតនៅសកលវិទ្យាល័យជាតិគ្រប់ គ្រង និងទី៤ ឈ្មោះ ស្រី ពិទូ ហៅ ជូន អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះស្វាយដំណាក់ ឃុំ ជីនិត ស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម ។

ក្រោយពីបង្ហាញមុខ និងធ្វើរបាយការណ៍រួចរាល់ ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ច  បញ្ជូនខ្លួន ទៅកាន់ សាលាដំបូង រាជធានីភ្នំ ពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved