Breaking News
Loading...
Friday, November 1, 2013

បង្ក្រាប ល្បែងចាក់ កន្ទុយលេខ ឃាត់ ខ្លួន ម្ចាស់ និងអ្នកកត់ ៥នាក់


-សមត្ថកិច្ច និងតុលាការ កុំចុះចាប់ និងបង្ក្រាប កន្លែងតូច ទុកកន្លែងធំ

ភ្នំពេញ ៖ កន្លែងចាក់ឆ្នោតមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងប្លុកមជ្ឈមណ្ឌល កុឡាបទី១ ជាប់វិហារចាម ក្នុងភូមិទី១៥ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរ បាល ប៉ុស្ដិ៍ស្រះចក ដឹកនាំដោយតំណាង អយ្យការ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ៥នាក់ ក្នុង នោះប្រុស ២ ស្រី៣នាក់ រួមមាន ម្ចាស់ផ្ទះ និងអ្នកកត់ឆ្នោតផងដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា ទីតាំង ខាងលើ លួចលេង ឆ្នោតខុសច្បាប់នោះ កម្លាំងសមត្ថកិច្ច បានចុះទៅបង្ក្រាបហើយ ឃាត់ខ្លួនមេឆ្នោត ២នាក់ និងអ្នកកត់ឆ្នោត ៣នាក់ យកទៅសួរនាំ នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលា ការ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់ពីអត្ដសញ្ញាណ ជនសង្ស័យទាំង ៥នាក់នេះនៅឡើយ ទេ ដោយរង់ចាំការសាកសួរជាមុនសិន ។

ប៉ុន្ដែ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា បើ សមត្ថកិច្ចតាម ខណ្ឌ ដែលដឹកនាំដោយ តំណាងអយ្យការនោះ ចង់លុបបំបាត់កន្លែង ចាក់កន្ទុយលេខឱ្យអស់ក្នុងរាជធានី ភ្នំពេញ វាគ្មានអ្វីលំបាកនោះឡើយ គឺតាមខណ្ឌ នីមួយៗមានជាច្រើនទីតាំង ខ្លាចតែសមត្ថ កិច្ចចុះទៅចាប់ កន្លែងតូច កន្លែងអត់ផ្ដល់ ផលប្រយោជន៍ ប៉ុន្ដែ ទុកកន្លែងធំ កន្លែង ផ្ដល់ផលប្រយោជន៍ និងមានខ្នងក្រាស់ នៅ ពីក្រោយ ។

បើការបញ្ចេញប្រតិបត្ដិការ ចាប់កន្លែងតូច ទុកកន្លែងធំយ៉ាងដូច្នេះមិន ចាំបាច់ធ្វើនោះ ឡើយ នាំតែមានប្រតិកម្ម និងរិះគន់ពីសំណាក់ប្រជាពលរដ្ឋនោះទេ ជាក់ស្ដែង កន្លែងដែលសមត្ថកិច្ច ចុះ ចាប់នៅ ទីតាំងខាងលើនេះ គឺជាកន្លែងដែលតូចមួយ  ដែលយកទៅមេធំនៅខាងលើ ដូច្នេះ ក្រោយពីការ សួរនាំ សង្ឃឹមថា សមត្ថកិច្ច នឹងចុះទៅបង្ក្រាបកន្លែងធំ ដែលប្រមូលពី កូនកញ្ច្រែង នៅតាមទីតាំងតូចៗ នោះ ៕













0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved