Breaking News
Loading...
Friday, November 1, 2013

ថៅកែ​យានដ្ឋាន​ផ្ញើរថយន្ត​ត្រូវកូន​ឈ្នួល​ធ្វើឱ្យ​ចត់​មាត់ លួច​រថយន្ត​ឡិច​ស៊ីស និង​សោមួយ​ចង្កោម​ទារ​1.500$


រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-9655 មួយគ្រឿង ម្ចាស់យកទៅផ្ញើនៅយានដ្ឋាន ឈួ 
លឹមហ៊ាង ដែលមានទីតាំងផ្ទះលេខ១០១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានអ្នកយាមលួចយក រួមជាមួយនឹងកូនសោប្រមាណជាង២០ កាលពីថ្ងៃទី៣ តុលា កន្លងមកនេះ ហើយជំរិតទារប្រាក់ចំនួន១.៥០០ដុល្លារ ជាថ្នូរនឹងការប្រគល់កូនសោទាំងនោះ ។

ទោះបីជាយ៉ាងណា ម្ចាស់ឃ្លាំងផ្ញើរថយន្តនោះមិនព្រម ហើយបានតាមរករថយន្តឃើញ នៅក្នុងភូមិគោល ឃុំក្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងប្តឹងសមត្ថកិច្ចដកហូតរថយន្តបញ្ជូនមកកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយជាមួយម្ចាស់រថយន្ត ។ ចំណែកចោរដែលលួចរថយន្តនោះរួមទាំងកូនសោ ដែលលួចទៅពុំទាន់រកឃើញនៅឡើយទេ ដោយសារតែគេចខ្លួនបាត់ ។ ទោះជាបែបនេះក្តី ប៉ូលិសនិយាយថា ជនជាប់ចោទនោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ។ ម្ចាស់រថយន្តដែលចោរលួចយកទៅហើយរកឃើញវិញនោះឈ្មោះ ជួន មិថុនា ភេទប្រុស អាយុ៣១ឆ្នាំ ជាសិល្បករ មានទីលំនៅផ្ទះលេខ១៣ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តាមស្ត្រីឈ្មោះ ឈួ វួចទៀង អាយុ៥៥ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាម្ចាស់យានដ្ឋានផ្ញើរថយន្តយីហោ ឈួ លឹមហ៊ាង ឱ្យដឹងថា រថយន្តម៉ាកឡិចស៊ីស ធុន RX300 ត្រូវបានអ្នកយាមឃ្លាំងរបស់គាត់ឈ្មោះ ចាន់ សុផាន ភេទប្រុស អាយុ៤៥ឆ្នាំ លួចយកទៅបាត់កាលពីយប់ថ្ងៃទី៣ តុលា ឆ្នាំ២០១៣ រួមជាមួយកូនសោរថយន្តដែលគេយកមកផ្ញើ១កញ្ច្រែងទៀត ដែលមានចំនួនជាង២០កូនសោ។

ស្ត្រីរូបនោះបន្តទៀតថា នៅពេលលួចរថយន្ត និងកូនសោទៅបាត់នោះ ជននោះបានទូរស័ព្ទមកជំរិតទារប្រាក់ពីគាត់ចំនួន១.៥០០ដុល្លារ ជាថ្នូរនឹងកូនសោ ហើយឱ្យគាត់ផ្ញើប្រាក់តាមវីង តែគាត់ពុំព្រម ។ លុះនៅថ្ងៃទី២៦ តុលា ក្រុមគ្រួសាររបស់គាត់តាមរកឃើញរថយន្តនៅផ្ទះឈ្មោះ សាំង សុខេង នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានអះអាងថា ឈ្មោះ ចាន់ សុផាត ជាមិត្តភក្តិយកទៅផ្ញើដោយដោះស្លាកលេខចេញ ហើយក៏ប្តឹងសមត្ថកិច្ចដកហូត កាលពីថ្ងៃទី៣០ តុលា នាំមកកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយ ។ តាមព័ត៌មានឱ្យដឹងថា ម្ចាស់រថយន្តបានឱ្យម្ចាស់ ឃ្លាំងជួយធ្វើស្លាកលេខ និងជួយជួសជុលឡើងវិញ ព្រោះរថយន្តត្រូវបានជននោះដោះស៊ីគ្រឿងអស់មួយចំនួន ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved