Breaking News
Loading...
Monday, November 11, 2013

​ប្រ​ឡង​​បវរ​កញ្ញា​​ខ្ទើយឆ្នាំ​​២០​១៣ ជ័យ​លា​ភី​​នឹង​​ទទួល​បាន​ការ​​វះ​កាត់​​កែ​​ស​ម្ផស្ស ដោយ​​ឥតគិត​ថ្លៃ


​ក្រុង​បាងកក ៖ រយៈ​ពេល ៤០​​ឆ្នាំ​​មក​ហើយ ដែល​​ប្រ​ទេស​​ថៃ បាន​រៀប​ចំ​​ព្រឹត្តិ​ការ​ណ៍ ប្រ​ឡង​​បវរ​កញ្ញា​​ខ្ទើយ ហើយ​​ក្នុង​​ឆ្នាំ​​២០១៣ ​នេះ អ្នក​រៀប​ចំ​​កម្ម​វិធី​​បាន​​ឲ្យ​ដឹង​ថា មនុ​ស្ស​​ភេទ​​ទី​៣ ចំ​នួន ២៥​​ នាក់​​មក​ពី ១៧​ ប្រ​ទេស​​​ត្រូវ​មក​​ចូល​រួមប្រ​ឡង​​បវរកញ្ញា​ខ្ទើយ​នៅ​ក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ដើម្បី​គ្រប់គ្រង​មកុដ Miss International Queen កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងទៅនេះ​។​

ការរៀបចំ​ប្រឡង បវរកញ្ញា​ខ្ទើយ​នៅ​ក្រុង​ប៉ា​តា​យ៉ា ក្នុង​ឆ្នាំ​២០១៣ នេះ​អាច​ចាត់ទុកជា ព្រឹត្តិការណ៍​អន្តរជាតិ​លើក​ទី​៩ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ ។ លោក អា​រី​សា ផាន​ធូ​សាក់ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា អ្នកឈ្នះ​ពាន Miss International Queen នេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៣​សែន​បាត មកុដ​ត្បូង​មែនទែន​មួយ និង​ផ្តល់ជូន​នូវ​ការវះកាត់​កែ​សម្ផស្ស ដោយ​ឥតគិតថ្លៃ​ពី​គ្លីនិក ដ៏​ល្បីល្បាញ​មួយ នៅ​ក្រុង​បាងកក​។​

ការប្រឡង​បវរកញ្ញា​ខ្ទើយ នៅ​ប្រទេស​ថៃ​បានចាប់ផ្តើម តាំងពី ៤០​ឆ្នាំមុន តែ​វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ឆ្នាំ​២០០៤ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ទី​៣ មកពី​ប្រទេស​ផ្សេងៗ ចូលរួម​បង្ហាញ​រូបសម្បត្តិ​និង សមត្ថភាព​របស់​ពួកគេ​។ ក្នុងឆ្នាំនេះ​ផងដែរ ក៏មាន​ជនជាតិ​មី​យ៉ាន់​ម៉ា លើកដំបូង​បាន​ចូលរួម​ប្រឡង​នៅ​ឆ្នាំនេះ បន្ទាប់ពី​ពួកគេ​ទទួលបាន លទ្ធិប្រជាធិបតេយ្យ​៕

Wat 101113 Wat 101119

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved