នៅ​ចុង​ទឹក​ទី​៥​កីឡាករ​ថៃឈ្មោះ ​សែន សាក់ ​ត្រូវ​បាន​​អាជ្ញា​កណ្ដាល​លោក នួន បូរ៉ា​ បាន​រាប់​ ​៤, ​៥, ​៦ កីឡាករ​ថៃ​រូប​នេះ​បាន​ងក់​ក្បាល​បង្ហាញ​ថា ខ្លួន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។ ​ពេល​លោក​អាជ្ញា​កណ្ដាល​រាប់​ដល់​៧, ៨ និង​ថែម​ទាំង​លើក​ដៃ​ទាំង​ពីរ​បង្ហាញ​ពី​សញ្ញា​​សួរ​ថា​អាច​បន្ត​ប្រកួត​ទៀត​បាន​ទេ ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ​នៅ​ស្ងៀម​មិន​បង្ហាញ​អាការៈ​អ្វី​ទាំង​អស់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​រាប់​ដល់​១០​ដើម្បី​បញ្ឈប់​តែ​ម្ដង។

សកម្មភាព​នេះ​បាន​កើត​មាន​ឡើង​អំឡុង​ព្រឹត្តិការណ៍​ប្រដាល់​មិត្ត​ភាព​អន្តរជាតិ​ប្រចាំ​ខែ​របស់​ប៉ុស្តិ៍​អប្សរា​កាល​ពី​ខែ​មុន​ដោយ​កីឡាករ​ខ្មែរ​វ័យ​ក្មេង​ ស៊ីវ សំណាង​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​វ័យ​ក្មេង​សែន ​សាក់។

ត្រង់​ចំណុច​នេះ​មិន​ថា​តើ​អាជ្ញា​កណ្ដាល​មិន​យល់​ពី​សញ្ញា​របស់​កីឡាករ​ថៃ ឬ​មួយ​កីឡាករ​ថៃ​ពិត​ជា​មិន​អាច​បន្ត​ការ​ប្រកួត​បាន​?

វីដេអូ៖ ស៊ីវ សំណាង និង​សែន សាក់