គ្រាន់តែ​​ក្រឡេក​មើល​មួយ​ភ្លែត​ប្រិយមិត្ត​ស្ទើរតែ​មិន​ជឿ​ថា រូបភាព​ដ៏​អស្ចារ្យ​ទាំង​នេះ​អាច​ធ្វើ​ឡើង​ពី​ឫស​ឈើ​ចាស់ៗ​នោះ​ឡើយ។ ក៏ប៉ុន្តែ​ នេះ​ការ​​ពិត​​ដែល​​​រូបចម្លាក់​ និង​គ្រឿង​សង្ហារិម​ទាំង​អស់​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ចេញ​ពី​ឫស​ឈើ​​​ ក្រោម​ស្នាដៃ​ច្នៃប្រឌិត​របស់​វិចិត្រករ​​  Jeffro Uitto ដ៏​ល្បី​ឈ្មោះ​មួយ​រូប។

​តាម​រយៈ​ការ​ប្រើប្រាស់​សាច់​ឈើ​ចាស់ៗ ឬ ប្រភេទ​ឫស​ឈើ​ខ្លឹមៗ វិចិត្រករ​​ដ៏​ចំណាន​ខាងលើ បាន​​ផលិត​គ្រឿង​សង្ហារិម​​ប្លែកៗ ជា​ច្រើន​ប្រភេទ​​​ដែល​អាច​យក​ទៅ​ដាក់​តាំង​នៅ​តាម​សាលារៀន​ លំនៅឋាន អគារ និង​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ផ្សេងៗ​ទៀត ដែល​ទទួល​ស្គាល់​ទេពកោសល្យ​និង​ស្នាដៃ​​ចម្លាក់​​រូប​របស់​គាត់៕

សូមចុចអាន៖ កង់ឡាន​អាច​ច្នៃ​​ធ្វើ​ជាសម្ភារៈផ្សេងៗ​បាន​ ចុះ​កុងតឺន័រ​វិញ​អាច​​ច្នៃ​ធ្វើ​​​ផ្ទះ​​បានអត់?
សូមចុចអាន៖ គ្រាន់តែ​កង់ឡាន​សោះ​អាច​កែច្នៃ​​ធ្វើ​ជា​ឧបករណ៍ប្រើប្រាស់​​គួរឲ្យ​សរសើរ

ចង់​ដឹង​ថា ឫស​ឈើ​​អាច​យក​មក​ធ្វើ​អ្វី​បាន​ខ្លះ​ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ៖

ស្រីស្អាត​ជិះសេះ


ហ្គីតា​ធ្វើ​ពី​ឫស​ឈើ

សត្វ​ឥន្ទ្រីយ៍​

កៅអី​

សត្វកវែង ​Giraffe

ចុម​! ​ក្តាម​ពិត​ឬ ក្តាម​ឈើ?

សកម្មភាព​ឆ្លាក់​រួប​របស់​វិចិត្រករ​វ័យ​ក្មេង​លោក​ Jeffro Uitto

សាកថា​ទៅ​មើល៍ តើ​រូបភាព​ណាមួយ​ដែល​ប្រិយមិត្ត​ចូលចិត្ត​ជាងគេ?