Breaking News
Loading...
Monday, November 4, 2013

វីដេអូ៖ បុរសម្នាក់ ត្រូវក្មេងស្ទាវ ប្រើដំបងវាយរបួសធ្ងន់ធ្ងរ និង បាក់ដៃ គួរឲ្យញាក់សាច់! (នៅខ្មែរ)


កាលពីពេលថ្មីៗ កន្លងទៅនេះ ខ្មែរឡូតប្រទះឃើញនូវ វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះចែកចាយ លើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក បង្ហាញពីបុរសម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ។

វីដេអូឃ្លីបរយៈពេល ជាង ១នាទី បង្ហាញពីបុរសរងគ្រោះម្នាក់ បានរងរបួសបែកក្បាល បាក់ដៃ និង មុតពោះ យ៉ាងសាហាវ ដោយមានឈាមហូរ ប្រឡាក់ពាសពេញដី។ ប្រភពវីដេអូ បានឲ្យដឹងថា បុរសរូបនេះ ត្រូវបានក្រុមក្មេងស្ទាវ ធ្វើការវាយប្រហារ យ៉ាងចាស់ដៃ។ ក្នុងនោះដែរ ឃើញមានដំបងដែកមួយដើមទៅទីនោះ ដែលតាមការសន្និដ្ឋាន ដៃឆ្វេងរបស់បុរសរងគ្រោះ អាចនឹងត្រូវ ជនដៃដល់ ប្រើដំបងដែកនោះវាយត្រូវ បណ្តាលឲ្យបាក់ តែម្តង។ ទោះជាយ៉ាងណា ក្រោយមកគាត់ត្រូវបាន អ្នកនៅទីនោះ ជួយដឹកតាមម៉ូតូមួយគ្រឿង នាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បាត់ទៅ ដោយមិនទាន់មានប្រភពព័ត៌មាន បញ្ជាក់ថាមានរឿងហេតុអ្វី អោយបានច្បាស់ នៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved