Breaking News
Loading...
Saturday, November 2, 2013

ជិត​មាន​ឡាន​ហោះ​សម្រាប់​មនុស្ស​ប្រើ​ហើយ


តាម​ទស្សនៈ​វិស័យ​របស់​សមាគម​អាកាសយាន​វិទ្យា និង​តារាយាន​វិទ្យា​បាន​បង្ហើ​ប​ឱ្យ​ដឹង​ថា មនុស្ស​នឹង​មាន​ឡាន​អាកាស​ផ្ទាល់​ខ្លួន​ដែល​វា​អាច​បើក​លើ​ដី​ និង​អាកាស​បាន។

 

p01kngl3

សមាគម​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​អាកាសយាន និង​តារា​យាន​បាន​ឱ្យ​ដឹង​ថា វា​ជា​ការ​បំពាក់​បច្ចេក​វិជ្ជា​ជា​មួយ​នឹង​ឡាន​យន្ត ដូច្នេះ​យន្តហោះ​ក៏​ជា​ឡាន​ដែរ ប៉ុន្តែ​អ្វី​ដែល​ទំនើប​ចុង​ក្រោយ​នៅ​ក្នុង​បច្ចេកវិទ្យា​នេះ​គឺ​ ជាក់​ស្ដែង​មនុស្ស​មិន​មែន​បើក​យន្តហោះ ហើយ​ក៏​មិន​មែន​បើក​ឡាន​ដែរ។

សមាគម​សាស្ត្រាចារ្យ​ដដែល​បាន​បញ្ជាក់​ថា ដោយ​សារ​បច្ចេកវិទ្យា​ទំនើប​ប្រែក្លាយ​ការ​បើកបរ​ឱ្យ​ទៅ​ជា​ទំនួល​ខុស​ត្រូវ​នៅ​លើ​កុំព្យូទ័រ ដូច្នោះ​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​​របស់​មនុស្ស​ទាំង​លើ​ដី និង​អាកាស​នឹង​កាន់​តែ​មាន​សុវត្ថិភាព។

 

ក្រុម​សាស្ត្រាចារ្យ​ខាង​លើ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​គំនិត និង​បច្ចេកវិជ្ជា​ក្នុង​ការ​ធ្វើ​យានយន្ត​ដែល​អាច​បើក​លើ​ដី និង​អាកាស​សម្រាប់​មនុស្ស​ប្រើ​ជា​លក្ខណៈ​បុគ្គល​នេះ​​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេដោយសារ​បច្ចុប្បន្ន​សមាគម​មាន​អ្វី​គ្រប់​យ៉ាង​ដើម្បី​បង្កើត​យាន​នេះ ប៉ុន្តែ​ចំណោទ​បញ្ហា​គឺ​កត្តា ចិត្តសាស្ត្រ និង​វប្បធម៌

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved