Breaking News
Loading...
Saturday, November 9, 2013

ការ​កើន​ឡើង​កម្ដៅ​ផែន​ដី​ អាច​ឲ្យ​ពស់​រីក​វែង​ជាង​ឡាន​ក្រុង​ ឯ​សេះ​រួញ​តូច​ប៉ុន​សត្វ​ឆ្មា​ (មានវីដេអូ)


តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ពិភព​លោក​យើង​មាន​អាយុ​កាល​ប្រមាណ​ជាង​៥៥​លាន​ឆ្នាំ​មក​ហើយ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​ក៏​បាន​ធ្វើ​ការ​សិក្សា​វិភាគ​រវាង​ការ​លូតលាស់​របស់​សត្វ​ធៀប​ទៅ​នឹង​សីតុណ្ហភាព​លើ​ផែន​ដី​ផង​ដែរ​។
dr5hzmk3
លោក​Jonathan Bloch ​ដែល​ជា​អ្នក​សិក្សា​ផ្នែក​សត្វ​ទាក់​ទង​នឹង​ការ​វិវត្តន៍​កម្ដៅ​ផែន​ដី​បាន​ឲ្យ​ដឹង​ដោយ​ផ្អែក​លើ​ភស្តុតាង​ផូស៊ីល​នៅ​យុគសម័យ​បម្រែបម្រួល​​ពេល​ដែល​ផែន​ដី​កើន​កម្ដៅ​ខ្លាំង​បំផុត​កាល​ពី​៥៥​លាន​ឆ្នាំ​មុន​ (Paleocene-Eocene Thermal Maximum ​)​ បាន​បង្ហាញ​ថា​នៅ​សម័យ​នោះ​សត្វ​មាន​ទំហំ​មិន​ដូច​បច្ចុប្បន្ន​ទេ​។ កាល​នោះ​ សត្វ​ពស់​មាន​ប្រវែង​វែង​ជាង​​ឡាន​ក្រុង​មួយ​ សត្វ​អណ្ដើក​មាន​ទំហំ​ប៉ុន​រថយន្ត​ទំនើប​អាច​ដេញ​ចាប់​ក្រពើ​ស៊ី​បាន​ ឯ​សេះ​វិញ​បែរ​ជា​មាន​ទំហំ​ប៉ុន​សត្វ​ឆ្មា​​។
la7vayka
xpr0fxwc
លោក​បាន​បន្ត​ថា​ ការ​រីក​ធំ​នៃ​ពពួក​សត្វ​ទាំង​នេះ​គឺ​នៅ​រយៈ​ពេល​៥​លាន​ឆ្នាំ​ក្រោយ​ការ​ផុត​ពូជ​របស់​សត្វ​ដាយណូស័រ​ដែល​ជា​រយៈ​កាល​កកើត​សត្វ​យក្ស​លើ​ផែន​ដី​ដូច​ជា​ពស់​Titanoboa cerrejonensis ​ដែល​ជា​ពស់​ធំ​បំផុត​ក្នុង​លោក​រស់​នៅ​អាមេរិក​ភាគ​ខាង​ត្បូង។ ខណៈ​ពេល​ដែល​ពពួក​ល្មូន​កំពុង​ក្លាយ​ជា​សត្វ​យក្ស​ សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​បែរ​ជា​រួញ​តូច​ទៅ​វិញ​។
zi4ps1xd
ដោយ​សារ​តែ​បច្ចុប្បន្ន​កម្ដៅ​ផែន​ដី​កំពុង​តែ​​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ លោក​ Bloch​ក៏​បាន​​បន្ថែម​ថា​ប្រសិន​បើ​កម្ដៅ​នៅ​តែ​បន្ត​កើន​ឡើង​នោះ​សត្វ​យក្ស​ដែល​មាន​កាល​ពី​៥៥​លាន​ឆ្នាំ​មុន​អាច​នឹង​កើន​ឡើង​ម្ដង​ទៀត​ជា​មិន​ខាន​។  
ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved