Breaking News
Loading...
Tuesday, November 12, 2013

នាង ចាង ហ្ស៊ី​​យី ជាប់​​ជា​តា​​រា​​ស្រី​​ដែល​មាន​​ទ្រ​ព្យ​​ស្ដុក​ស្ដម្ភ​​បំ​ផុត បន្ទាប់​ពី​​នាង​​​​បែក​បាក់​​គូ​ស្នេហ៍​​


​ក្រង​តៃប៉ិ ៖ បណ្តាញ​សារ​ព័ត៌​មាន នៅ​​ប្រ​ទេស​​តៃ​វ៉ាន់​ ​កាល​ពី​ពេល​​ថ្មីៗ​​នេះ បាន​​ចុះ​ផ្សាយ​​ឈ្មោះ​​នាង ចាង ហ្ស៊ី​​យី ដែល​ជា​​តា​រា​​សម្តែង​​ស្រី  មាន​ទ្រព្យ​​ស​ម្បត្តិ​ច្រើន​ជាង​គេ​​បំ​ផុត ហើយ​​ចាប់​តាំង​ពី​​នាង​​បាន​​ចែក​ផ្លូវ​​ជា​មួយ​​គូ​ស្នេហ៍ ដោយសារតែ​បញ្ហា​វប្បធម៌​ផ្សេងគ្នា កាលពី​ចុងឆ្នាំ​២០១០ ទៅហើយនោះ​ក្តី ក៏​គេ​សង្កេតឃើញថា​នាង ចាង ហ្ស៊ី​យី នៅតែមាន​ទីផ្សារ​ខ្ពស់​ដដែល​។​

 

​តារា​ស្រី​វ័យ ៣៤ ឆ្នាំ​រូបនេះ ចាប់ផ្តើម​ឡើង​កូដ​ខ្លាំង ក្នុង​អាជីព​សិល្បៈ​អន្តរជាតិ​អំឡុង​ឆ្នាំ ២០០០ ជាពិសេស​ក្រោយពេល ធ្លាយ​ព័ត៌មាន​ចំណង​ស្នេហ៍ រវាង​នាង​និង​មហាសេដ្ឋី​កូនកាត់ អ៊ីស្រាអែល​-​អាមេរិក​លោក អា​វីវ ណេ​វ៉ូ ដែលជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ របស់​ក្រុមហ៊ុន Time Warner​និង​ល្បី​ថា​មានទ្រព្យ​សម្បត្តិ​ប្រហែលជា ៤,៧ ពាន់​លាន​ដុល្លារ​នោះ​៕

Wat 10117 Wat 10118 Wat 10119

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved