ទារិកាអាយុ២ខែ ត្រូវឪពុកតិរច្ឆានចាប់បោកគ្រវែងផ្ទប់នឹងជញ្ជាំងផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តព្រះសីហនុ ៖ ទារិកាទើបតែមានអាយុ២ខែ ត្រូវបានឪពុកបង្កើត ចាប់ជើងគ្រវែងទៅផ្ទុកនឹងជញ្ជាំងផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកតិរច្ឆានរូបនេះ មានជម្លោះជាមួយប្រពន្ធបន្តិចបន្តួច គឺរឿងបោកខោអាវ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១ វិច្ឆិកា ២០១៣ ស្ថិតក្នុងក្រុម៣ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះផេង មាឃ ហៅចាន់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិលក្ខណ៍ ឃុំព្រែកក្រីស ស្រុកកំពង់ត្រាច ខេត្តកំពត ។
បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួន ដោយសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវរកចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
0 comments:
Post a Comment