Breaking News
Loading...
Friday, November 15, 2013

សូកូឡាមាន ប្រយោជន៍ជា​ច្រើន សំរាប់លោកអ្នក


យើងតែងធ្លាប់ លឺហើយ នូវរសជាតិសូកួឡា ។ គ្រប់មុខម្ហូប រឺ ចំនីអាហារ ក៍មានលាយចូល នូវសារធាតុនេះដែរ វាថែមទាំង មានរសជាតិឆ្ងាញ់ ចំពោះមនុស្ស គ្រប់រូប។ យ៉ាងណាមិញ យើងធ្លាប់តែពិសា តែយើង មិនដឹង ពីប្រយោជន៍ពីវា។ ថ្ងៃនេះ ខ្មែរឡូតនឹង បង្ហាញពីផលប្រយោជន៍ របស់សូកូឡា អោយលោកអ្នកដឹង

១) សូកូឡាអាច អោយអ្នកមានអាយុ វែង៖ តាមការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Harvard  នៅសហរដ្ឋអាមេរិច បានសិក្សាថា បុរសដែលមាន អាយុ៦៥ឆ្នាំ ចំនួន៨០០០នាក់ បានអោយដឹងថា ការបរិភោគសូកូឡា ៣ដង ក្នុង១ ថ្ងៃ មានជីវិត វែងដោយ ពួកគាត់មិន បរិភោគអ្វីទាំងអស់ក្រៅ ពីសូកូឡា។ ជាពិសេស សូកូឡា មានសារធាតុម្យ៉ាង ឈ្មោះថា antioxidants ដែលជួយការពារ មហារីកផងដែរ

២) សូកូឡាគឺ ល្អសំរាប់អ្នកធុញធប់ ៖ សូកូឡាក៍មាន ជាតិស្ករដែរ ដែលអាច កាត់បន្ថយ ភាពធុញធប់បាន។ យើងពិសារវា ពេលមានអារម្មណ៍ថា ពិបាកចិត្តនិង កើតទុក្ខយ៉ាងខ្លាំង។ ជាពិសេស ក្លិនវាប្រហើរ ក៍អាចជួយជំរុញ ខួរក្បាលយើង ឆ្ពោះទៅកាន់ ភាពស្រស់ស្រាយបានដែរ

៣) សូកូឡាអាចអោយ ស្គមបាន ៖ សូកូឡាជា សារធាតុឆ្អែតមួយ ដែលយើងបរិភោគ ហើយធ្វើអោយ បាត់ឃ្លានអាហារ ផ្សេងៗបាន ។ ដូច្នេះ អ្នកដែលចង់ស្គម អាចពិសារ សូកូឡា ជារៀងរាល់ថ្ងៃ

៤) សូកូឡា អាចបង្កើនអោយអ្នកមាន ភាពរហ័សរហួន បាន៖ វាផ្ទុក នូវសារធាតុ ឈ្មោះថា theobromine និង កាហ្វេអ៊ីនដែល នាំអោយអ្នក មានភាពរស់រវើក ជាមួយការសិក្សា និងការងារ។


ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved