Breaking News
Loading...
Tuesday, November 12, 2013

វីដេអូ​ស្តីពីសកម្មភាព​បង្ក្រាប​ និងការប៉ះទង្គិច​រវាង​ក្រុមបាតុករ និង​ប៉ូលីស​នៅស្ទឹង​មានជ័យ​(មានវីដេអូ)


យ៉ាងហោច​ណាស់មានប៉ូលីស​៤នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ រថយន្តមួយគ្រឿង និងម៉ូតូ​ជាច្រើន​គ្រឿ​ងបានរង​ការដុតបំផ្លាញ​ដោយ​ក្រុម​បាតុករ​ដែល​ជា​កម្មករ​រោង​ចក្រ SL1 និងSL2 នៅ​ស្ទឹង​មាន​ជ័យ​។

ក្នុងការប៉ះទង្គិចដោយហឹង្សា​នោះ បានបង្ក​ឲ្យ​មាន​រងគ្រោះ​របួស​អ្នកកាសែត​អន្តរជាតិ​ម្នាក់ និងអ្នកកាសែត​ខ្មែរ​ម្នាក់​ នេះបើតាម​សេចក្តីរាយ​ការណ៌​ចុងក្រោយ​ពីកន្លែង​កើត​ហេតុ។ ពាក់ព័ន្ទនឹង​ប៉ូលីស​៤នាក់​ដែល​បានចាប់​ខ្លួន​ដោយ​ក្រុមបាតុករ​នោះ​ត្រូវ​បាន​សម្រុះ​សម្រួល​ដោះ​លែង​មកវិញ​ហើយ។

សូមបញ្ជាក់ថា ការប៉ះទង្គិច​នេះ​ត្រូវ​បានកើត​ឡើង​នៅ​ចំនុច​ខាងមុខវត្តស្ទឹង​មានជ័យ ខណៈដែល​ក្រុមកម្មករ​រោងចក្រ SL1 និង​SL2 ព្យាយាម​ធ្វើ​ដំណើរ​ក្នុងគោល​បំណង​ទៅ​កាន់ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​នៅ​វិមានឯករាជ្យ។

វិទ្យុ ​អាស៊ីសេរី​បាន​ចុះ​ផ្សាយ​ថា ក្រុម​កម្មករ​បាន​ដុត​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​ និង​ម៉ូតូ ២​គ្រឿង នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ ដោយសារ​ពួកគេ​ខឹងសម្បារ​នឹង​សមត្ថកិច្ច​ដែល​បាន​យក​ឡាន​ទឹក​មក​បាញ់​ បង្ក្រាប​ក្រុម​កម្មករ៕

-------

រូបភាព៖ វិទ្យុអាស៊ីសេរី

6888demonstrator2.jpg




ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved