Breaking News
Loading...
Saturday, November 9, 2013

ម្ចាស់​ផ្ទះ​កម្ពុជា​ចាញ់​ថៃ ២-១ (វីដេអូ)


បើ​មើល​តាម​ទម្រង់​​លេង​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ថៃ​ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ BIDC Cup 2013 ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ឃើញ​ថា​កម្ពុជា​ធ្វើ​បាន​ល្អ ហើយ​ភាគរយ​ច្រើន​ណាស់​ក្នុងការ​ឡើង​ទៅ​ប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ តែ​គួរ​ឱ្យ​ស្ដាយ​​ឧកាសមាស​​បាន​បាត់​ទៅវិញ​ក្នុងពេល​តែ​​មួយ​ពព្រិច​ភ្នែក។

 

ក្នុង​តង់ទី២ ថៃ​បាន​នាំ​មុខ​មុន​កម្ពុជា១-០ តែ​ត្រូវ​កម្ពុជា​តាម​ស្មើ​​វិញ តែ​គួរ​ឱ្យ​ស្ដាយ​ក្នុង​ម៉ោង​បន្ថែម​១៥នាទី​លើក​ទី២ ថៃ​បាន​រក​គ្រាប់​បាល់​១គ្រាប់​ទៀត​ធ្វើ​ឱ្យ​​ម្ចាស់​ផ្ទះ​កម្ពុជា​ចាញ់​ លទ្ធផល១-២។

 

ក្រោយ​ពី​បាន​ឈ្នះ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ទី១០ខែ​វិច្ឆិកាស្អែក​នេះ ក្រុមជម្រើសជាតិថៃ​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​មីយ៉ានម៉ា នៅ​ម៉ោង​៤រសៀល​នៅ​ពហុកីឡាដ្ឋានជាតិអូឡាំពិច បន្ទាប់​ពី​មីយ៉ានម៉ា​ ស៊ីម៉ាឡេស៊ី១-០ នា​ល្ងាច​ម្សិលមិញ​ផង​ដែរ៕

 

Cambodia Vs Thai BIDC cup 2013

ទស្សនាវីដេអូ

ដោយnob70​​​​​

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved