ប្រញាប់យក ទឹកកកទៅឲ្យ ម៉ូយ បោះពួយម៉ូតូ ជ្រុលបុក គ្នារបួសធ្ងន់ ស្រាល៣នាក់
ភ្នំពេញ : ក្មេងៗដែលជាអ្នក ដឹកជញ្ជូនទឹកកក នៃដេប៉ូលក់ ទឹកកកមួយកន្លែង នៅផ្សារ បឹងត្របែក ដែលអ្នកផងទាំង ឡាយតែងតែ ឃើញបើកម៉ូតូ ផ្តាច់ព្រលឹង ហើយបានធ្វើ ការទស្សន៍ទាយថា គង់មាន ថ្ងៃណាមួយនឹងជួបគ្រោះថ្នាក់ចរាចរ បើកបុកគេសន្លប់ធំ មិនខានខ្លួនឯងមិនខាន ។
ដូចការទស្សន៍ទាយ របស់បង ប្អូនប្រជាពលរដ្ឋ ដែលបាន ឃើញនូវសកម្មភាព របស់ ក្មេងដឹកជញ្ជូនទឹកកកនេះ បានបើកម៉ូតូ ដឹកទឹកកកចេញ ពីដេប៉ូនៅផ្សារបឹង ត្របែក ដើម្បីយកទៅឲ្យម៉ូយ ដោយចេញដំណើរតាមផ្លូវ ១០៥ ក្នុងទិសដៅពីជើងទៅ ត្បូង លុះមកដល់ចំណុចកែង ផ្លូវលេខ៤៧៤ ក៏បានបុកនឹង ម៉ូតូមួយគ្រឿងទៀត ដែលបើកឆ្លងកាត់ផ្លូវ១០៥ ជិតផុតទៅហើយនោះ យ៉ាងពេញទំហឹង បណ្តាលឲ្យ ខ្លួនឯងសន្លប់មួយសន្ទុធំ និង២នាក់ទៀតរងរបួសស្រាល ក្នុងនោះមានស្រីម្នាក់ ។
ហេតុការណ៍ បានកើតឡើង កាលវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវ លេខ១០៥ កែងផ្លូវលេខ៤៧៤ ស្ថិតក្នុងភូមិ៨ ក្រុម២៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ក្មេងស្ទាវបើកម៉ូតូដឹកទឹកកក បង្កគ្រោះថ្នាក់ បណ្តាលឲ្យ ខ្លួនឯងរងគ្រោះរហូតសន្លប់ មួយសន្ទុធំនេះ ឈ្មោះ ឃាង អាយុ ១៩ឆ្នាំ ស្នាក់កន្លែង លក់ទឹកកក ផ្សារបឹងត្របែក បើកម៉ូតូម៉ាកឃ្លិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-3573 និងអ្នកជិះ ពីក្រោយរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណ ។
ចំណែកអ្នកបើកម៉ូតូរងគ្រោះដែលត្រូវក្មេងស្ទាវដឹកទឹកក បើកបុកនោះ ឈ្មោះ ណន ធូ ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ បឹងត្របែក ជិតកន្លែងកើតហេតុ ។ នារីរងគ្រោះ បើកម៉ូតូម៉ាកវ៉េវអេស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-4413 ។
សូមបញ្ជាក់ថា នារីរងគ្រោះ នេះ ធ្វើដំណើរតាមផ្លូវ៤៧៤ មកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវ លេខ១០៥ ឆ្លងជិតផុតទៅហើយ ក៏ត្រូវ ម៉ូតូរបស់ក្មេងដឹកទឹកកក បើកបុកពេញទំហឹងតែម្តង ទ សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ករណីគ្រោះ ថ្នាក់នេះ គឺមកពីម៉ូតូរបស់ ក្មេងដឹកទឹកកក បើកបរក្នុង ល្បឿនយ៉ាងលឿនស្លេវ ហើយរវល់ងាកមើល ក្រោយទៀតផង ទើបបណ្តាលឲ្យ មានគ្រោះថ្នាក់នេះកើតឡើង។
ក្រោយកើតហេតុ អ្នកបើក ម៉ូតូបង្ក ត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយ ដឹកយក ទៅសង្រ្គោញ នៅមន្ទីរពេទ្យ ខ្មែរសូវៀត ។ ចំណែក នារីរងគ្រោះថ្នាក់ស្រាល នោះត្រូវបានបងប្អូនយកទៅ លាងរបួសនៅគ្លីនិកឯកជន ជិតផ្ទះ ។ ជាមួយគ្នានេះ ម៉ូតូជនបង្ក និងម៉ូតូ នារីរងគ្រោះ ត្រូវនគរបាល ចរាចរខណ្ឌចំការមន យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ បន្ទាប់ពីបញ្ចប់ការវាស់វែងរួច ៕
0 comments:
Post a Comment