Breaking News
Loading...
Thursday, November 21, 2013

សិស្សស្រី ដាក់លក់ព្រហ្មចារីយ៍ម្ដងទៀត ក្រោយពី អ្នកទិញលើកទី១ មិនបានរួមភេទជាមួយនាង


សិស្សស្រីជនជាតិប្រេស៊ីលដ៏ស្រស់សោភា ដែលធ្លាប់បានដាក់លក់ដេញថ្លៃ ព្រហ្មចារីយ៍របស់នាងម្ដងហើយ នោះ ឥឡូវនេះនាងបានដាក់លក់ព្រហ្មចារីយ៍ ម្ដងទៀត។

នាង Catarina Migliorini ដែលមានអាយុក្មេងខ្ចី ក្នុងវ័យ ២១ឆ្នាំនោះ បាននិយាយអះអាងថា នាងនៅក្រមុំបរិសុទ្ធនៅឡើយ គឺមិនដែលទាន់បានប្រើប្រាស់អ្វីទាល់តែសោះ ហើយនាងក៏មិនបានទទួលលុយដែលទិញនាងនោះឡើយ។

គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំមុន នាងបានដាក់លក់ព្រហ្មចារីយ៍ ហើយក៏ត្រូវបាន មហាសេដ្ឋីជប៉ុន Natsu ដែលមានអាយុ ៥៣ឆ្នាំ ឈ្នះនូវការដេញថ្លៃក្នុងតម្លៃ ៧៨០,០០០ដុលា្លរ ជាថ្នូរនឹងព្រហ្មចារីយ៍របស់នាង។

នៅពេលដែលអ្នកទាំងពីរ ណាត់ជួបគ្នា នាងហាក់មិនពេញចិត្តនឹង តាចាស់ជប៉ុនរូបនេះ ហើយអ្នកទាំងពីរក៏មិនបានរួមភេទនឹងគ្នានោះឡើយ ទើបឥឡូវនេះ នាងសំរេចចិត្តលក់ ព្រហ្មចារីយ៍ម្ដងទៀត ហើយនាងសង្ឃឹមថា នឹងអាចលក់ដេញថ្លៃ បានយ៉ាងតិច ១លាន៥សែនដុល្លារ ច្រើនជាងលើកមុនទៀត។

តើប្រិយមិត្តជឿថា ពួកគេទាំងពីរពិតជាមិនបានធ្វើអ្វីនោះទេ?


ដោយ ជាតា

ខ្មែរឡូត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved