Breaking News
Loading...
Monday, November 11, 2013

វីដេអូ៖ កម្មវិធីប្រលងចំរៀងដែលគួរអោយព្រឺ និងញាក់សាច់


ជាទូទៅ កម្មវិធី ប្រលងចំរៀងគឺ ធ្វើឡើង ដើម្បី ប្រកួតប្រជែង ទឹកដម សំនៀងនៃ អ្នកចូលរួមប្រកួតម្នាក់ៗ ដែលមាន សមត្ថភាព និង ជំនឿជឿជាក់ លើខ្លួនឯង ក៏ប៉ុន្តែ វាពិតជារឿង ដែលគួរអោយ ព្រឺឆ្អឹងខ្នង និង ញាក់សាច់ ជាមួយនឹង កម្មវិធីប្រលងចំរៀង របស់ស្ថានីយ៍ ទូរទស្សន៍មួយ ដែល មានឈ្មោះថា Killer Karaoke។ កម្មវិធីនេះ តំរូវអោយ អ្នកចូលរួម ប្រលងទាំងអស់ មិនត្រឹមតែមាន សំនៀងពីរោះ តែប៉ុណ្ណោះទេ ថែមទាំង ត្រូវតែមាន ភាពក្លាហាន ដោយហ៊ាន ច្រៀងរហូត មិនអោយដាច់ ទោះបីជាមានរឿង អ្វីកើតឡើងក៏ដោយ។ ជាឧទាហរណ៍ វីដេអូខាងក្រោម តំរូវអោយ បេក្ខនារីម្នាក់នេះ បន្ដការច្រៀង រហូត ទោះបីជា នាងត្រូវបាន គេដាក់ ចុះចូលទៅក្នុង អាងទឹក មួយដែលពោរពេញ ទៅដោយ សត្វពស់ ធំតូច ជាច្រើនសិបក្បាល។ វាពិតជា គួរអោយ ព្រឺ ឆ្អឹងខ្នងណាស់ នៅពេល ដែលសត្វពស់ ជាច្រើន បានរុំហ៊ុំព័ទ្ធ ពាសពេញដងខ្លួន បែបនេះ។ អ្នកឈ្នះ នៅក្នុងកម្មវិធីនេះ អាចទទួល រង្វាន់ធំ រហូតដល់ទៅ ១០,០០០ដុល្លារសហរដ្ឋអាមេរិក។ 

តើប្រិយមិត្តហ៊ាន ប្រថុយចូលច្រៀង ក្នុងកម្មវិធីគួរអោយ ញាក់សាច់នេះ ដែររឺទេ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved