Breaking News
Loading...
Wednesday, November 20, 2013

វីដេអូ៖ មើលហើយ ធានាថាសើចចុកពោះ


នៅក្នុងកម្មវិធីកំសាន្តរបស់ ទូរទស្សន៍ជប៉ុនមួយ បានធ្វើអោយ ទស្សនិកជន ដែលបានទស្សនា មានភាពសប្បាយរីករាយ សើចចុកពោះ ដោយសារតែ កម្មវិធីចម្លែកមួយនេះ។

ក្នុងកម្មវិធីនេះ គេបានតម្រូវអោយ នារីជប៉ុនដ៏ស្រស់ស្អាតម្នាក់ ស្លៀកពាក់នូវ សំលៀកបំពាក់ប្រពៃណី ជប៉ុន ដែលហៅថា គីម៉ូណូ (Kimono)។

បន្ទាប់មក គេបានចងខ្សែ ជាមួយនឹង សាច់ស្រស់មួយដុំ ជាប់ចង្កេះរបស់នាង ហើយ នារីជប៉ុនម្នាក់នេះ បានយកខ្លួនឯងធ្វើជានុយ សំរាប់បញ្ឆោត សត្វល្មូនយក្ស (Komodo dragon) អោយដេញតាមនាង ដើម្បីរត់ប្រណាំងគ្នា។

អ្វីដែលគួរអោយអស់សំណើច លាយឡំ នឹងភាពភ័យរន្ធត់ផងនោះ គឺពេលដែលនាងរត់ សត្វល្មូនយក្សមួយក្បាលនេះ កាន់តែបន្ថែមល្បឿន ដែលធ្វើអោយនារីជប៉ុនម្នាក់នេះ លើកសំពត់ឡើង រត់យកប្រាស អាយុតែម្ដង។

ចង់ដឹងថា វីដេអូនេះគួរអោយអស់សំណើចយ៉ាងណា សូមប្រិយមិត្តទស្សនាទាំងអស់គ្នា៖


ដោយ ជាតា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved